អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកប្រធានរដ្ឋ លឿង គឿង បានចង្អុលបង្ហាញថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ត្រូវបានបង្កើតឡើង ការអប់រំជានិច្ចកាលរួមដំណើរជាមួយប្រជាជន ប្រជាជាតិ និង ប្រវត្តិសាស្ត្រប្រទេសជាតិ។ តាំងពីប៉ុន្មានថ្ងៃដំបូងនៃការបង្កើតប្រទេសជាតិ លោក ប្រធានហូជីមិញ បានអះអាងថា «ការប្រយុទ្ធប្រឆាំងនឹងសត្រូវអត់ឃ្លាន សត្រូវ អនក្ខរកម្ម និងសត្រូវឈ្លានពានបរទេស» គឺជាភារកិច្ចស្នូលទាំងបីរបស់រដ្ឋាភិបាល និងប្រជាជន។ លោកប្រធានហូជីមិញបានដាក់ការអប់រំនៅតួនាទីពិសេស ក្នុងយុទ្ធសាស្ត្រ កសាងប្រទេសជាតិ។ លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋបាន និងកំពុងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សិស្សានុសិស្ស និស្សិតទទួលមរតក និង ពង្រីកប្រពៃណីរៀនសូត្ររបស់ប្រជាជាតិ ដើម្បីប្រទេសវៀតណាមដ៏ខ្លាំងមាំមួននិង មនុស្សសាស្ត្រនាពេលអនាគត។
លោកប្រធានរដ្ឋ បានស្នើឱ្យវិស័យអប់រំបន្តជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវគោល មាគ៌ា គោលជំហរ និងទស្សនៈរបស់បក្ស សតិអារម្មណ៍របស់លោកប្រធានហូជីមិញ ស្តីពីការអប់រំ និងបណ្តុះបណ្តាល និងថ្មីៗបំផុតគឺសេចក្តីសម្រេចចិត្តលេខ ៧១ របស់ ការិយាល័យនយោបាយស្តីពីរបកគំហើញក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។
“អនុវត្តន៍ច្បាប់ស្តីពីគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព កសាងគោលនយោបាយសមស្រប ដើម្បីកៀរគរមនុស្សដែលមានទេពកោសល្យ ក្រៅពីកម្លាំងគ្រូបង្រៀន ដើម្បីចូលរួមក្នុងការបង្រៀន និងបណ្តុះបណ្តាលនៅតាមគ្រឹះ ស្ថានអប់រំ។ ខិតខំព្យាយាមកសាងវប្បធម៌សាលារៀន ការរៀនសូត្រពិតប្រាកដ សម្រាប់ការងារពិតប្រាកដ ដោយផ្សាភ្ជាប់នឹងការទទួលខុសត្រូវធ្វើជាគំរូរបស់គ្រូ បង្រៀន។ បង្កើនការអប់រំឲ្យបានគ្រប់ជ្រុងជ្រោយ អំពីសីលធម៌ បញ្ញា កាយសម្បទា និង សោភ័ណភាព បង្កើតជាប្រព័ន្ធនៃតម្លៃសម្រាប់មនុស្សវៀតណាមក្នុងយុគសម័យថ្មី។ ប្រការសំខាន់ដំបូងក្នុងការអប់រំគឺការអប់រំសីលធម៌ ការបណ្តុះមនុស្សត្រូវតែចាប់ផ្តើមពី បុគ្គលិកលក្ខណៈរួចសិន ទើបមករកការអប់រំអំពីចំណេះដឹង និងជំនាញ។ ក្នុងនោះ ចាំបាច់ត្រូវកំណត់យ៉ាងច្បាស់អំពីតួនាទី ការទទួលខុសត្រូវ និងយន្តការសម្រប សម្រួលរវាងគ្រួសារ សាលារៀន និងសង្គម ក្នុងការអប់រំសីលធម៌ បុគ្គលិកលក្ខណៈ និងប្រព័ន្ធនៃតម្លៃស្តង់ដាររបស់មនុស្សវៀតណាម”៕







