សារអបអរសាទររបស់ថ្នាក់ដឹកនាំសំខាន់ៗ របស់វៀតណាមបានវាយតម្លៃខ្ពស់ចំពោះឆ្នាំ ២០២៥ ជាឆ្នាំដ៏ជោគជ័យ និងមានអត្ថន័យធំធេងជាច្រើន សម្រាប់ទំនាក់ទំនងវៀតណាម-ចិន ដែលគូសសញ្ញាសម្គាល់នូវការអភិវឌ្ឍថ្មីៗ លើដំណើរ ៧៥ ឆ្នាំនៃទំនាក់ទំនងទ្វេភាគី។ ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំសំខាន់ៗ នៃបក្សទាំងពីរ និងប្រទេសទាំងពីរ... បានរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហគមន៍ចែក រំលែកអនាគតវៀតណាមនិងចិន ទៅកាន់កម្រិតថ្មីមួយ ដោយចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងមូលដ្ឋានគ្រឹះនយោបាយ សម្ភារៈ និងមូលដ្ឋានសង្គមដែលបានពង្រឹងជាបន្តបន្ទាប់។ ថ្នាក់ដឹកនាំវៀតណាមបានបញ្ជាក់ថា ភាគីទាំងពីរមានទំនុកចិត្តយ៉ាងមុតមាំលើអនាគតដ៏ភ្លឺស្វាង និងមានប្រសិទ្ធភាពជាង នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំសំខាន់ៗរបស់ចិនបានអះអាងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញទំនាក់ទំនងចិន-វៀតណាម ឱ្យសម្រេចបានវឌ្ឍនភាពថ្មីជាបន្តបន្ទាប់ ឈានដល់កម្ពស់និងជម្រៅថ្មី ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក៕






