ព័ត៌មាន
អនុវត្តប្រកបដោយប្រសិទ្ធិភាពនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងហ្វីលីពីន
នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យនយោបាយនិងការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។
ដោយផ្អែកលើលទ្ធផលនៃកិច្ចសន្ទនា នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ទូលំទូលាយ ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ដោយបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កងទ័ពនៃប្រទេសទាំងពីរ ដើម្បីបន្តបង្កើនកិច្ចសហប្រតិបត្តិការ៕






