• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍គម្រោងសាងសង់លំនៅដ្ឋានសង្គមនៅឆ្នាំ២០២៤

គម្រោងសាងសង់លំនៅដ្ឋានសង្គមចំនួន ១លានល្វែង ដល់ឆ្នាំ២០៣០ ត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ នឹងមានកិច្ចការធំៗដែលត្រូវអនុវត្តន៍ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់សង្គម និងធានាឱ្យមានលំនៅដ្ឋានសម្រាប់អ្នកមានចំណូលទាប រួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយសន្តិសុខសង្គម។
សន្និសីទដាក់ពង្រាយគម្រោង “វិនិយោគ សាងសង់ផ្ទះល្វែងសង្គមកិច្ចយ៉ាងហោចណាស់ ១លានល្វែង (រូបថត៖ VGP/Toan Thang)

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសំណង់ បានរៀបចំសន្និសីទដាក់ពង្រាយគម្រោង វិនិយោគ សាងសង់ផ្ទះល្វែងសង្គមកិច្ចយ៉ាងហោចណាស់ ១លានល្វែង សម្រាប់អ្នកមានចំណូលទាប និងកម្មករតំបន់ឧស្សាហកម្ម ក្នុងដំណាក់កាល ២០២១ - ២០៣០ ក្នុងឆ្នាំ ២០២៤។ អញ្ជើញថ្លែងក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា គម្រោងសាងសង់លំនៅដ្ឋានសង្គមចំនួន ១លានល្វែង ដល់ឆ្នាំ២០៣០ ត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ នឹងមានកិច្ចការធំៗដែលត្រូវអនុវត្តន៍ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់សង្គម និងធានាឱ្យមានលំនៅដ្ឋានសម្រាប់អ្នកមានចំណូលទាប រួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយសន្តិសុខសង្គម។ មុននោះ រដ្ឋាភិបាលបានបញ្ជាឱ្យក្រសួងសំណង់ធ្វើជាអធិបតី និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីជំរុញឱ្យមូលដ្ឋានយកចិត្តទុកដាក់អនុវត្តន៍គោលដៅសាងសង់រួចរាល់លំនៅដ្ឋានសង្គមចំនួន ១៣០ ០០០ ខ្នង នាឆ្នាំ២០២៤ខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

នៅថ្ងៃទី ៨ ខែមីនា ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់បានប្រកាសជាផ្លូវការអំពីការជ្រើសតាំង កូនប្រុសរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei គឺលោក Ayatollah Mojtaba Khamenei ឲ្យកាន់តំណែងជាមេដឹកនាំកំពូលទីបីរបស់ប្រទេសនេះ។

Top