• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍ការនាំសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សចូលក្នុងជីវភាពរស់នៅ

សាស្ត្រាចារ្យរងបណ្ឌិត Nguyen Viet Thong អគ្គលេខាធិការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមតាក់តែងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស (រូបថត៖ vtv.vn )
 

ឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្សបានបន្តអះអាងលើការកសាងបក្ស និង ប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំ និងលើគ្រប់ជ្រុងជ្រោយ។

ដើម្បីចូលរួមចំណែកផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ឈានចូលក្នុងជីវភាពរស់នៅនោះ នាថ្ងៃទី ១០ ខែមិនា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅពិធីជួបសំណេះសំណាលក្រោមប្រធានបទ ផ្ដោតសំខាន់លើការផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ។ វាគ្មិនចូលរួមសំណេះសំណាលគឺលោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Viet Thong អគ្គលេខាធិការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមតាក់តែងឯកសារមហាសន្និបាតលើកទី ១៣ របស់បក្ស។

អញ្ជើញថ្លែងនៅក្នុងពិធីជួបសំណេះសំណាលនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Viet Thong បានសង្កត់ធ្ងន់ថា ឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្សបានបន្តអះអាងលើការកសាងបក្ស និង ប្រព័ន្ធនយោបាយស្អាតស្អំ អំរឹងមាំ និងលើគ្រប់ជ្រុងជ្រោយ; ពង្រឹង និងពង្រីកជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ របបសង្គមនិយម បំផុសបំណងប្រាថ្នាអភិវឌ្ឍន៍ប្រជាជាតិសម្បូររុងរឿង សុភមង្គល ក៏ដូចជាពង្រីកឆន្ទៈនិងកម្លាំងនៃផែនមហាសាមគ្គីជាតិ ដោយតភ្ជាប់ជាមួយកម្លាំងសម័យកាល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top