• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តគោលនយោបាយជំរុញទេសចរណ៍ ខេត្ត Quang Ninh ទទួលភ្ញៀវជាង១,២លាននាក់

នាពេលកន្លងទៅ ខេត្ត Quang Ninh បានអនុវត្តដំណោះ ស្រាយជាច្រើនដើម្បីជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក ក្នុងនោះមានការ លើកលែងសំបុត្រចូលកន្លែងទស្សនានានាសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។

នាវាទេសចរណ៍ដឹកភ្ញៀវទៅទស្សនាឈូងសមុទ្រ Ha Long ខេត្ត Quang Ninh (រូបថត៖ TTXVN)


ក្រោយរយៈពេល១ខែអនុវត្តគោលនយោបាយជំរុញទេសចរណ៍មកពោលគឺចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ពាក់កណ្ដាលខែមិថុនា ខេត្ត Quang Ninh ទទួលបានភ្ញៀវទេសចរជាង១,២លាននាក់។ បរិមាណភ្ញៀវទេសចរមកដល់ខេត្ត Quang Ninh បានកើនឡើងវិញជាបណ្ដើរៗ ជាពិសេសគឺក្នុងថ្ងៃចុងសប្ដាហ៍។ នាពេលកន្លងទៅ ខេត្ត Quang Ninh បានអនុវត្តដំណោះ ស្រាយជាច្រើនដើម្បីជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក ក្នុងនោះមានការលើកលែងសំបុត្រចូលកន្លែងទស្សនានានាសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ទន្ទឹមនេះ ខេត្តក៏បានបង្ហាញមុខផលិតផលទេសចរណ៍ថ្មីៗ ដោយមានគុណភាពខ្ពស់ គួរឲ្យទាក់ទាញដូចជា មណ្ឌលងូតទឹកក្ដៅធម្ម ជាតិ Yoko Onsen Quang Hanh ឬនាវាល្បឿនលឿនលំដាប់ផ្កាយ ៥ ទៅ ទស្សនាកោះនានា ជាដើម។ សម្ព័ន្ធភាពជំរុញទេសចរណ៍របស់ខេត្តមានការចូលរួមរបស់សហគ្រាសចំនួន១០០អង្គភាពបានសន្យាបញ្ចុះតម្លៃ ក៏ប៉ុន្តែ គុណភាពនៅតែធានាកម្រិតដ៏ល្អបំផុត។ ប្រការនេះបានរួមចំណែកទាក់ទាញ ភ្ញៀវទេសចរមកដល់ខេត្ត Quang Ninh កាន់តែច្រើនឡើងៗ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top