• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung អញ្ជើញចូលរួមវេទិកាអាស៊ីបូព៌ាលើកទី១៧


 ទិដ្ឋភាពនៃវេទិកាអាស៊ីបូព៌ាលើកទី ១៧ (EAF)
 

 ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០១៩ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung (ប្រធាន SOM ASEAN - វៀតណាម) បានដឹក​នាំគណៈ​ប្រតិភូ​វៀត​ណាម​អញ្ជើញ​ចូល​រួម​វេទិកា​អាស៊ីបូព៌ា​លើក​ទី ១៧ (EAF) ក្នុងក្របខ័ណ្ឌអាស៊ា​ន +៣ នៅទីក្រុង O​dawara ប្រទេសជ​ប៉ុន។
 
ថ្លែង​ក្នុង​សម័យប្រជុំទី១ នៃវេទិកាស្តីពីការជម្រុញការអភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាព​និង​តភ្ជាប់ការ​ចូលរួម​របស់​ដៃគូ​នានានៅអាស៊ីបូព៌ា​ លោក Nguyen Quoc Dung បានចង្អុល​បង្ហាញ​អំពីគុណ​សម្បត្តិនិ​ង​គុណវិបត្តិ​ក្នុង​កិច្ច​សហប្រតិ​បត្តិការនិងជម្រុញការអភិវឌ្ឍ​ប្រកបដោយចីរភាព​នៅតំបន់​អាស៊ីបូព៌ា។ ម្យ៉ាងវិញទៀត​ លោក​ក៏បាន​ទទួលស្គាល់​កិច្ចខិតខំប្រឹងប្រែង របស់បណ្តាប្រទេសអាស៊ាន+៣ ក្នុងការអនុវត្តគោលដៅ​ SDGs ព្រមទាំង​កិច្ចសហ​ប្រតិបត្តិការ ស្តីពីការកាត់បន្ថយភាពក្រីក្រ ​កិច្ចការពារបរិ​ស្ថាន ការទប់ទល់​នឹងគ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម។ ទន្ទឹមនឹង​នេះ លោក Nguyen Quoc Dung បា​នបង្ហាញ​យ៉ាងច្បាស់​អំពី​លក្ខខ័ណ្ឌ​សំខាន់ៗ​ជាចម្បង​ក្នុងការធានាបរិស្ថានស​ន្តិភាព ស្ថិរភាព និងរាល់លក្ខខ័ណ្ឌ​នៃជីវភា​ពមូ​លដ្ឋានបំ​ផុតសំរាប់ប្រជាជន ដើ​ម្បីជួយឲ្យ​គេយល់ដឹង​អំពីភាព​ចាំបាច់នៃការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សំរាប់​ជីវភាព​របស់​គេផ្ទាល់តែ​ម្តង។
 
លោក Nguyen ​Quoc Dung ក៏អំពាវនាវឲ្យបណ្ដាប្រទេសអាស៊ាន + ៣ និងដៃគូនានាសហការគ្នា​យ៉ាងស​កម្ម​ក្នុង​ការ​កសាង​រូបសណ្ឋាននៃកិច្ចសហប្រ​តិបត្តិការថ្មី និងច្នៃ​ប្រឌិត ដើម្បីបន្ត​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​នូវការ​សន្យានិង​កម្មវិធីដែល​មានស្រាប់ក្នុងអាស៊ាន +៣ ស្តីពី​ការអភិវឌ្ឍប្រកបដោយចីរភាពផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។

Top