• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Le Hoai Trung ចូលរួមវេទិកាប៉ារីសដើម្បីសន្តិភាពឆ្នាំ ២០១៩


អនុរដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Le Hoai Trung
 

នារសៀល​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌនៃវេទិកាប៉ារីស ដើម្បីសន្តិភាពលើកទី ២ ដែលកំពុងប្រព្រឹត្ត​ទៅនៅទីក្រុងប៉ារីស - សាធារណរដ្ឋបារាំង លោក Le Hoai Trung អនុរដ្ឋមន្រ្តីការបរទេស បានអញ្ជើញចូល​រួមកិច្ចពិភាក្សាអំពីរយៈពេល ៧០ ឆ្នាំ នៃបណ្ដាអនុសញ្ញាទីក្រុងហ្សឺណែវ និង​សកម្ម​ភាព​នៅ​ខាង​​ក្រៅ​នានា។
 
អញ្ជើញ​ថ្លែងនៅទីនេះ លោក Le Hoai Trung អនុរដ្ឋមន្រ្តីការបរទេស បានអះអាងថា វៀតណាម​ជានិច្ច​កាល​ខិត​ខំប្រឹង​ប្រែង អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញាទីក្រុងហ្សឺណែវ និងកិច្ចសន្យាអន្តរជាតិផ្សេងៗ ព្រមទាំង​សហការជាមួយសហគមន៍អន្តរជាតិ សំដៅគោរព និងជំរុញការប្រតិបត្តិច្បាប់ មនុស្សធម៌អន្តរជាតិ។ លោក Le Hoai Trung បានថ្លែងថា៖ “វៀតណាមចូលរួមកិច្ចពិភាក្សានេះ គឺដើម្បីបង្ហាញ​ពីបំណង​ប្រាថ្នារបស់​ប្រជាជា​តិស្រឡាញ់សុខសន្តិភាព ហើយមានបំណងចង់ចូលរួមចំណែក ក្នុងការការ​ពារសន្តិ​ភាព​និង​ការប្រ​យុទ្ធប្រឆាំង​នឹង​សង្គ្រាម ដើម្បីចែករំលែកជាមួយអង្គប្រជុំអំពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ពីបទពិសោធន៍របស់វៀតណាម ស្មារតីមនុស្សធម៌​ដែលបាន​បង្ហាញតាម​រយៈបណ្ដា​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ដែល​ត្រូវ​បាន​អនុម័តនាឆ្នាំ ១៩៤៩។ ប្រជាជាតិ វៀតណាមឆ្លងកាត់សង្គ្រាមជាច្រើន ប៉ុន្តែយើង​នៅតែយក​ចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះស្មារតីមនុស្សធម៌ ហើយនៅតែអនុវត្តកាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់នៅក្នុង​អនុសញ្ញាទី​ក្រុងហ្សឺណែវដែល​យើងបានចូលរួមតាំងពីឆ្នាំ​ ១៩៥៧ ”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top