• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet៖ ដំណើរទស្សនកិច្ចរបស់ប្រធាន រដ្ឋវៀតណាមទៅកាន់ឡាវនិងកម្ពុជា មានអត្ថន័យធំធេង

តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថុងលូន ស៊ីសូលីត និង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋនៃសាធាណៈរដ្ឋសង្គមនិយម វៀតណាម លោក To Lam នឹងទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវនិងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១១-១៣ ខែកក្កដា។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet។ (រូបថត៖ VNA)

 
យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet នេះជាដំណើរ ទស្សនកិច្ចការងារនៅក្រៅប្រទេសលើកដំបូងរបស់លោកប្រធានរដ្ឋ To Lam ចាប់តាំង ពីចូលកាន់តំណែង។ ការដែលលោកប្រធានរដ្ឋអញ្ជើញទៅកាន់ឡាវ និងកម្ពុជាក្នុងដំណើរ ទស្សនកិច្ចការងារលើកដំបូងនេះ មានអត្ថន័យដ៏ធំធេង ដែលបង្ហាញសារដ៏សែន សំខាន់មួយនោះគឺវៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយវៀតណាម-ឡាវ និងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ ដំណើរ ទស្សនកិច្ចនេះក៏គូសសញ្ញានូវដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា ដោយឈរលើមូលដ្ឋាននៃសមភាព ផលប្រយោជន៍ ទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការគោរពផល ប្រយោជន៍គ្នាទៅវិញទៅមកផងដែរ។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋ To Lam គ្រោងនឹងមានជំនួបពិភាក្សា និងជំនួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងអស់របស់ឡាវ និងកម្ពុជា។ នេះគឺជាឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសទាំងពីរពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ វិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ ហើយកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាង មុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top