ក្នុងដំណើរទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រីបានចូលជួបសម្តែងការគួរសមជាមួយអនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា(CPP) សម្តេច សាយ ឈុំ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រធានគណៈទាក់ទងការបរទេសនៃគណៈកម្មាធិការកណ្តាល CPP លោក ប្រាក់ សុខុន; ជួបធ្វើការ ជាមួយអនុប្រធានទី១ គណៈទាក់ទងការបរទេសនៃគណៈកម្មាធិការកណ្តាល CPP លោក សួស យ៉ារ៉ា និងរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុង រចនា។
នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាព សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់សេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់; ពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈកាណាលបក្ស ត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ; ទន្ទឹមនឹងនោះ ជំរុញការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងគណៈកម្មាធិការបក្ស ដើម្បីនាំកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការបក្សកាន់តែស៊ីជម្រៅថែមទៀត។ ភាគីទាំងពីរក៏បានឯកភាពគ្នា បង្កើតផែនការជាក់ស្តែង ត្រៀមសម្រេច់អបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា ក្នុងឆ្នាំ ២០២៧ (១៩៦៧-២០២៧)៕







