• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ជួបពិភាក្សាជាមួយនាយករដ្ឋ មន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅរដ្ឋធានី Copenhagen នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានទទួល អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ហើយអញ្ជើញធ្វើជាសហ ប្រធាននៃជំនួបពិភាក្សាការងាររវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VNA)

នៅក្នុងជំនួបពិភាក្សានេះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានមានប្រសាសន៍ថា រដ្ឋាភិបាលដាណឺម៉ាកយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ វៀតណាម ដែលជាដៃគូសំខាន់មួយក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេស របស់ដាណឺម៉ាកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និង ការវិនិយោគ; មានបំណងចង់ពង្រឹង និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុង វិស័យសេដ្ឋកិច្ច បរិស្ថាន អាកាសធាតុ ថាមពល និងការអភិវឌ្ឍបៃតង។ លោកស្រី នាយករដ្ឋមន្ត្រីដាណឺម៉ាកជឿជាក់ថា ក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្របៃតងដែល ទើបបានបង្កើតឡើង នឹងបង្កើតសន្ទុះថ្មី ដើម្បីនាំភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាង ប្រទេសទាំងពីរអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ជាពិសេសលើវិស័យអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងបរិវត្តកម្មបៃតង។

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បាន អះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ ដាណឺម៉ាក។ ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគនាពេលខាងមុខ ភាគីទាំងពីរ លើកទឹកចិត្តឱ្យសហគ្រាសនៃប្រទេសទាំងពីរអនុវត្តន៍គម្រោងវិនិយោគលើវិស័យដែលភាគីដាណឺម៉ាកមានប្រៀបខ្លាំង និងសមស្របនឹងទិសដៅអភិវឌ្ឍន៍របស់ប្រទេស វៀតណាមក្នុងរយៈពេលខាងមុខដូចជា៖ ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្រ ឧស្សាហកម្មកែច្នៃអាហារ និងកំណើនបៃតង។

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានស្នើឲ្យ រដ្ឋាភិបាលដាណឺម៉ាកឡើងសំឡេងជំរុញឱ្យរដ្ឋសភានៃប្រទេស សមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការ វិនិយោគ EU-វៀតណាម (EVIPA) នាពេលឆាប់ៗនេះ ព្រមទាំងគាំទ្រគណៈកម្មាធិការ អឺរ៉ុប (EC) ដក "កាតលឿង" IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាមក្នុង ពេលឆាប់ៗនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top