• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយក្រុមសិស្សនិងនិស្សិតឆ្នើមមកពីគ្រឹះស្ថានអប់រំវិជ្ជាជីវៈនានា


អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះសំណាលជាមួយក្រុមសិស្សនិងនិស្សិតឆ្នើមមកពីគ្រឹះស្ថានអប់រំវិជ្ជាជីវៈនានា
 

នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមសិស្សនិងនិស្សិតឆ្នើមមកពីគ្រឹះស្ថានអប់រំវិជ្ជាជីវៈ ក្នុងឆ្នាំ ២០២០ ។

ក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមាននិងការខិតខំរបស់សិស្ស និស្សិត និងគ្រូបង្រៀនឆ្នើមចំនួន ១៣០ នាក់ ដែលត្រូវបានលើកសរសើរលើកនេះផងដែរ។ លោកស្រីអនុប្រធានរដ្ឋបានមានប្រសាសន៍ថា៖ “ប្អូនៗទាំងអស់ ខិតខំព្យាយាមសិក្សារៀនសូត្រឲ្យបានល្អបំផុត។ ហើយការរៀនសូត្រត្រូវតែផ្សារភ្ជាប់ជាមួយនឹងការអនុវត្ត។ ទន្ទឹមជាមួយគ្នានោះ យើងខ្ញុំតែង តែសង្ឃឹមថា ប្អូនៗនឹងហត់ពត់ លុតដំនូវក្រមសីលធម៌យុវជនទៀត ផង។ និស្សិតវៀតណាមសព្វថ្ងៃត្រូវតែជាមនុស្សដែលមានគុណធម៌និងមានឧត្តមគតិ។ បក្សនិងរដ្ឋជឿជាក់យ៉ាងមុតមាំលើប្អូនៗ ដោយមិនប្រកាន់ថាជានិស្សិត ជាជនជាតិភាគតិ កាន់សាសនាឬមិនកាន់សាសនា រៀននៅសាកលវិទ្យាល័យ ឬមហា វិទ្យាល័យឬសាលាវិជ្ជាជីវៈនោះឡើយ។ ហើយយើងជឿជាក់ទាំងស្រុងលើសមត្ថភាពសិក្សារបស់ប្អូនៗជានិច្ច”។

លោកស្រីអនុប្រធានរដ្ឋមានបំណង ចង់ឲ្យប្អូនៗបានទទួលការបណ្តុះបណ្តាល “គុណធម៌និងការអនុវត្តជំនាញ” ជានិច្ច ដើម្បីត្រៀមខ្លួនទទួលយករាល់ភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top