ព័ត៌មាន
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចុះទៅសួរសុខទុក្ខប្រជាជនរងឥទ្ធិពលដោយទឹកជំនន់
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចុះទៅសួរសុខទុក្ខប្រជាជនរងឥទ្ធិពលដោយទឹកជំនន់
នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខ លើកទឹកចិត្តនិងប្រគល់ជូនទឹកប្រាក់ជួយឧបត្ថម្ភ ចំពោះប្រជាជនខេត្ត Khanh Hoa ដែលរងឥទ្ធិពលដោយសារទឹកជំនន់។ ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Khanh Hoa អនុប្រធានរដ្ឋ លោកស្រី Nguyen Thi Ngoc Thinh បានលើកសរសើរខេត្ត បានម្ចាស់ការទប់ទលនឹងទឹកជំនន់ និងជួយប្រជាជនជំនះពុះពារលើផលវិបាកបង្កឡើង ដោយទឹកជំនន់។ ទន្ទឹមនឹងនោះអនុប្រធានរដ្ឋ ក៏បានក្រើនរំលឹកខេត្តត្រូវប្រមូលផ្តុំជួយឧបត្ថម្ភប្រជាជនស្ដារផលិតកម្ម និងជីវភាពរស់នៅឡើងវិញ។នាថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Nguyen Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយចំនួន១០០ ចំណែកចំពោះប្រជាជននៅឃុំ An Hiep ស្រុក Tuy An និងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu Yen ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម