• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ចូលរួមក្នុងកម្មវិធី “ទិវាបុណ្យរបស់កម្មករ - និស្ស័យប្រជុំផ្សារឆ្នាំ ២០១៩”

នាយប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុង Hai Phong សហព័ន្ធសហជីពពលករវៀតណាមបានរួមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong រៀបចំកម្មវិធី “ទិវាបុណ្យពលករ - និស្ស័យប្រជុំផ្សារឆ្នាំ ២០១៩​”​។​

អនុប្រធានរដ្ឋ លោកស្រី  Dang Thi Ngoc Thinh និងថ្នាក់ដឹកនាំទីក្រុង Hai Phong
បានប្រគល់អំណោយដល់កម្មករឆ្នើម (រូបថត៖ TTXVN)

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh; ថ្នាក់ដឹកនាំទីក្រុង Hai Phong រួមជាមួយក្រុមគ្រួសារកម្មកររាប់ពាន់នាក់នៅទូទាំងទីក្រុង ផងដែរ។ នៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់បណ្តាអង្គការសហជីព ដែលមានការច្នៃប្រឌិតនិងមានសកម្មភាពដ៏សម្បូរបែបនិងជាក់ស្តែងជាច្រើន នាពេលកន្លងមក។  លើសពីនេះទៅទៀត អង្គការសហជីពបានអនុវត្តកាន់តែល្អនិងប្រសើរជាងមុននូវមុខងារជាអ្នកតំណាង ថែរក្សានិងការពារសិទ្ធិនិង​ផល​ប្រយោជន៍​ស្របច្បាប់សម្រាប់សមាជិកសហជីពនិងនិយោជិក ព្រមទាំងអនុវត្តកម្មវិធីដោយផ្សាភ្ជាប់ជាមួយ​នឹង​តម្រូវការ សេចក្តីប្រាថ្នាក៏ដូចជាផលប្រយោជន៍របស់ពលករ។ ក្នុងនោះបានផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី “សុខុមាលភាពសង្គមសម្រាប់សមាជិកសហជីពនិងនិយោជិក” ដោយ​ឈរ​លើ​ស្មារតីនៃ “សហជីពវៀតណាម - អង្គការរបស់ពលករ ដោយពលករនិងសម្រាប់ពលករ” ហើយកម្មវិធី “ទិវាបុណ្យពលករ - និស្ស័យប្រជុំផ្សារឆ្នាំ២០១៩” នោះគឺជាការបង្ហាញអោយឃើញនូវការខិតខំប្រឹងប្រែងទាំងអស់នេះ​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top