• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អត្រាភ្ញៀវទេសចរអន្តជាតិវិ​ល​​ត្រឡប់មកវៀតណាមវិញ ជាប់ចំណាត់ថ្នាក់កំពូល​នៅអាស៊ី

យោងតាមរបាយការណ៍របស់វេទិកាទេសចរណ៍ឌីជីថល Agoda ដែលបានប្រកាសនា​ថ្ងៃទី ៨ ខែកញ្ញា បានឱ្យដឹងថា វៀតណាមស្ថិតក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំងបីរបស់អាស៊ី ដែលមានអត្រាភ្ញៀវទេសចរ​អន្តរជាតិ​វិល​ត្រឡប់មកវិញខ្ព​ស់បំផុតក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ខណៈដែលទីក្រុងដាណាំងជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងបញ្ជីទីក្រុងនានា។

ភ្ញៀវទេសចរទស្សនាប្រាសាទមីសើននៅទីក្រុងដាណាំង។ រូបថត៖ VNP

នៅវៀតណាម គោលដៅទេសចរណ៍ទាំងប្រាំដែលមានអត្រាភ្ញៀវទេសចរត្រឡប់មកវិញខ្ពស់បំផុតក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ គឺទីក្រុងដាណាំង ទីក្រុងហូជីមិញ ញ៉ាត្រាង ហាណូយ និងភូកុក។

លោក វ៉ូ ង៉ុកឡឹម នាយក Agoda ប្រចាំនៅវៀតណាម បានឱ្យដឹងថា វៀតណាម​បន្តរក្សា​ឋានៈ​ក្នុងចំណោមគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ី ដោយ​ឆ្លុះបញ្ចាំង​ពីភាពចម្រុះនៃផលិតផលទេសចរណ៍ ចាប់ពីទេសចរណ៍ទីក្រុងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ រហូតដល់ទេសចរណ៍សមុទ្រនៅទីក្រុងដាណាំង និងទេសចរណ៍អេកូឡូស៊ីនិងទេសចរណ៍ព្រៃ​ភ្នំនៅទីក្រុងសាប៉ា (ឡាវកៃ)។

ប្រទេសរុស្ស៊ីគឺជាទីផ្សារដែលមានការរីកចម្រើនលឿនបំផុតលើទូទាំងពិភពលោកអំពីចំនួន​ភ្ញៀវទេសចរមកកាន់វៀតណាម ដោយកើនឡើង ១៦៦% បើធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន បន្ទាប់មកគឺប្រទេសហ្វីលីពីន ប៉ូឡូញ និងកម្ពុជា ដែលមានកំណើន ៥៨% ៥១% និង ៤១% រៀងៗខ្លួន៕​

តាម vovworld.vn/km-KH

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top