• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អតីតប្រធានាធិបតីលោក Trump បំផុសយុទ្ធនាការឃោសនាបោះឆ្នោត

រដ្ឋ Carolina ខាងត្បូងត្រូវបានចាត់ទុកថាជារដ្ឋ ដែលមានអត្ថន័យដ៏សំខាន់ ពោលគឺជារដ្ឋមួយ ក្នុងចំណោមរដ្ឋដើមដំបូង រៀបចំការឃោសនាបោះឆ្នោតសម្រាប់បេក្ខជនប្រធានាធិបតីនៅក្នុងសម័យបោះឆ្នោត។
អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ។ រូបថត៖ Getty

កាលពីថ្ងៃទី ១៩ មករា បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមការងារទទួលបន្ទុកយុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកនឹងបង្ហាញមុខជាសាធារណៈនៅរដ្ឋ Carolina ភាគខាងត្បូងនាថ្ងៃទី ២៨ មករាខាងមុខ ដើម្បីប្រកាសក្រុមឃោសនាបោះឆ្នោតថ្នាក់រដ្ឋ នៅរដ្ឋនេះ ដោយបំផុសយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីជាផ្លូវការនាខែវិច្ឆិកាឆ្នាំ ២០២៤ ខាងមុខ។  នេះគឺជាការបង្ហាញមុខជាសាធារណៈលើកដំបូងរបស់អតីតប្រធានាធិបតីលោក Trump ចាប់តាំងពីពេលលោកបានប្រកាសឃោសនាបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ ២០២២។ រដ្ឋ Carolina ខាងត្បូងត្រូវបានចាត់ទុកថាជារដ្ឋ ដែលមានអត្ថន័យដ៏សំខាន់ ពោលគឺជារដ្ឋមួយ ក្នុងចំណោមរដ្ឋដើមដំបូង រៀបចំការឃោសនាបោះឆ្នោតសម្រាប់បេក្ខជនប្រធានាធិបតីនៅក្នុងសម័យបោះឆ្នោត។

អំពីគណបក្សសាធារណរដ្ឋវិញ បេក្ខជនពីររូបដែលរត់ប្រណាំងចូលសេតវិមាននៅរដ្ឋនេះ អាចជាអតីតអភិបាលក្រុងលោក Nikki Haley និង ព្រឹទ្ធសមាជិកលោក Tim Scott។ ក្នុងពេលនោះ លោកប្រធានាធិបតី Biden គ្រោងនឹងប្រកាសបំណងឃោសនាបោះឆ្នោតនាខែកុម្ភៈខាងមុខ ហើយចេញសេចក្ដីប្រកាសជាផ្លូវការផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

កាលពីយប់ថ្ងៃទី ៣ ខែតុលា នៅតំបន់ពិសេសភូក្វឹក ខេត្តអានយ៉ាងសម្របសម្រួលជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅវៀតណាម បានរៀបចំ "ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦" ដើម្បីរំលឹកខួបលើកទី ៣៤ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង (១៩៩២-២០២៦)។

Top