• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អតិរេកពាណិជ្ជកម្មវៀតណាម-កាណាដាបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ


អតិរេកពាណិជ្ជកម្មវៀតណាម-កាណាដាបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ

តាមតួរលេខនៃស្ថាប័នស្ថិរតិកាណាដាថា៖អតិរេកពាណិជ្ជកម្មរបស់​វៀតណាមជាមួយកាណាដាបានកើនឡើង​ពី​មួយថ្ងៃទៅមួយថ្ងៃ។ គិតដល់ខែ​វិច្ឆិកាឆ្នាំ២០១៦ អតិរេកពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺជាង ៣ ពាន់ដុល្លារ​អាមេរិក កើន១៤,៦% បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៥។ តាមទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅកាណាដា លោក Hoang Anh Dung ថា៖​ វៀតណាមបន្តឈាន​មុខគេនៅអាស៊ានអំពីទំហំពាណិជ្ជកម្មនាំចេញទៅ​កាណាដា។ ក្រុមទំនិញនាំចេញរបស់វៀតណាមមានទំហំពាណិជ្ជកម្មកើនខ្ពស់ជាម៉ាស៊ីន សម្ភារៈអគ្គីសនី​ ស្បែកជើង កៅស៊ូ និងផលិតផលដែកថែប៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បារាំង - វៀតណាម ជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង វិមានប្រធានាធិបតីបារាំង (វិមានអេលីសេ) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹង​អំពីដំណើរទស្សនកិច្ច​ជាផ្លូ​វការទៅកាន់សាធារណរដ្ឋបារាំង របស់​អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម លោក តូ ឡឹម។

Top