យោងតាមរបាយការណ៍ពីការិយាល័យនៃគណៈកម្មាធិការដឹកនាំជាតិលេខ ៥១៥ បានឱ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាមបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីជាង ១៣០០នាក់ និងផ្នូរសមុហភាពចំនួន ៣នៅខេត្ត Tuyen Quang។
ដើម្បីសម្រេចបានគោលដៅស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីប្រហែល ៧.០០០នាក់ ដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិ ការផ្ទៀងផ្ទាត់ព័ត៌មាន និងការសន្និដ្ឋាននៅនឹងកន្លែង ក្រសួងការពារប្រទេសវៀតណាមបានកំណត់គោលដៅស្វែងរក និងប្រមូលជាក់លាក់ទៅកាន់អង្គភាពនីមួយៗ។
ក្រៅពីការរក្សាប្រតិបត្តិការរបស់ក្រុមស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៩ក្រុម (៨ ក្រុមនៅប្រទេសឡាវ និង ១១ ក្រុមនៅកម្ពុជា) ក្រសួងការពារប្រទេសបានសម្រេចចិត្ត បង្កើតក្រុមស្វែងរក និងប្រមូលអដ្ឋិធាតុជាបណ្តោះអាសន្នថ្មីចំនួន ១០ ក្រុមនៅក្នុងប្រទេស; ទន្ទឹមនឹងនោះ ក្រសួងបានបំពេញបន្ថែមបុគ្គលិក ឧបករណ៍ និងថវិកា ដើម្បីធានាថា ក្រុមទាំងនេះបំពេញភារកិច្ចរបស់ពួកគេ។ ចំនួននៃក្រុមស្វែងរកនិងប្រមូលអដ្ឋិធាតុសរុបនាពេលបច្ចុប្បន្នមានចំនួន ៣១ ក្រុម ដែលមានបុគ្គលិកជាង ១៥០០ នាក់។
យោងតាមទិន្នន័យពីនាយកដ្ឋានគោលនយោបាយសង្គម នៃអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម គិតត្រឹមថ្ងៃទី ៥ ខែកក្កដា កងកម្លាំងបានប្រមូលសំណាកពីផ្នូរយុទ្ធជនពលីជាង ៣៥.០០០ ផ្នូរ ដែលក្នុងនោះជាង ២៥.០០០ ផ្នូរបំពេញលក្ខ័ណ្ឌសម្រាប់ការយកសំណាក៕





