• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសុខភាពពិភពលោក (WHO) ដាស់តឿនប្រទេសនានាឱ្យផ្តល់អាទិភាពចម្បងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19


 បុគ្គលិកសុខាភិបាលកំពុងធ្វើតេស្តវត្ថុវិភាគរបស់អ្នកជំងឺឆ្លងជំងឺ Covid -19 (រូបថត៖ AFP/TTXVN)
 

នា​ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបស់ចិន បាន​ប្រកាស​របាយ​ការ​ណ៍​របស់​គណៈ​កម្មការ​​សុខាភិបាលជាតិចិន ដោយបានឲ្យដឹងថានាថ្ងៃទី​ ៦ ខែមីនា​មជ្ឈដ្ឋាន​មន្ត្រី​សុខាភិបាល​ប្រទេសនេះ​បាន​កត់សម្គាល់​អ្នកឆ្លងវីរុស SARS-CoV-2 ថ្មីចំនួន ៩៩ នាក់ និងមានអ្នកស្លាប់ចំនួន ២៨ ទៀតនៅចិន​ដីគោក​ផង​ដែរ។ អ្នកស្លាប់ទាំងអស់នេះសុទ្ធសឹងតែស្ថិត​នៅខេត្តហ៊ូប៉ី។
 
នាថ្ងៃទី៦ ​ខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិ​ភពលោក (WHO) បានស្នើឱ្យ​ប្រទេសទាំង​អស់នៅ​លើពិភព​លោក ​ត្រូវដាក់​គោលដៅបង្ការជំងឺរាតត្បាត ​Covid-19 គឺជាអាទិភាពចម្បង។ លើស​ពីនេះទៀត អង្គការ​សុខភាព​​ពិភពលោក ក៏ស្នើបណ្តាប្រទេសកាត់បន្ថយជម្លោះគ្នា ដោយបែជាផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើការ​បង្ការ​និង​ប្រឆាំងនឹងជំងឺរាតត្បាតនេះផងដែរ។
 
នាថ្ងៃដដែល​នោះ ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលោក Tijiani Muhammad-Bande និងក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​និងសង្គមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរៀបចំកិច្ចប្រជុំមួយ ជាមួយ​បណ្តា​ប្រទេស​​ជាសមាជិក ដើម្បីស្តាប់របាយការណ៍របស់លេខាធិការដ្ឋានអ. ស. ប ស្តីពីលទ្ធភាព​នៃហានិភ័យបង្ក​ឡើង​ដោយ​វីរុស SARS-CoV  -2 ដែលអាចរីករាល​ដាលដល់អាគារនៃអង្គការនេះតែម្តង​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ហ្វាន វ៉ាន់យ៉ាង បានអះអាងថា គណៈកម្មា ធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមជាមួយភាគីចិន អនុវត្តន៍យ៉ាងជាក់ស្ដែងនូវការយល់ដឹងសំខាន់ៗ ដែលថ្នាក់ ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហ ប្រតិបត្តិការការពារជាតិ សន្តិសុខ។

Top