• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រតិបត្តិការក្រុងសៀងហៃបានទទួលស្គាល់អ៊ីរ៉ង់ជាសមាជិកពេញសិទ្ធិ

 ក្រៅពីនេះ ប្រធានាធិបតីបេឡារុស ប្រធានាធិបតីអ៊ីរ៉ង់និងតំណាងអង្គការអន្តរជាតិនិងតំបន់ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ២០ ឆ្នាំនៃការបង្កើត SCO នេះផងដែរ។

កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO) ឆ្នាំ២០២១ ទើបតែបានបិទនៅរសៀលថ្ងៃទី ១៨ ខែកញ្ញា នៅរដ្ឋធានី Dushanbe  តាជីគីស្ថានដោយមានការចូលរួមរបស់ប្រមុខរដ្ឋជាសមាជិករួមមាន ឥណ្ឌា កាហ្សាក់ស្ថានចិន ប៉ាគីស្ថាន រុស្ស៊ី កៀហ្ស៊ីស៊ីស្ថាន អ៊ូបេគីស្ថាន និងម្ចាស់ផ្ទះតាជីគីស្ថាន។ ក្រៅពីនេះ ប្រធានាធិបតីបេឡារុស ប្រធានាធិបតីអ៊ីរ៉ង់ និងតំណាងអង្គការអន្តរជាតិនិងតំបន់ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ២០ ឆ្នាំនៃការបង្កើត SCO នេះផងដែរ។

កិច្ចប្រជុំនេះ បានអនុម័តសេចក្តីថ្លែងការណ៍រួម Dushanbe (ក្នុងឪកាសខួបលើក ២០ឆ្នាំ នៃការបង្កើត SCO) ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ SCO ក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការជំរុញការអភិវឌ្ឍ និងភាពរុងរឿងរបស់សមាជិក។

SCO ក៏បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការបន្តពង្រីកទំហំនៃអង្គការនេះ ដោយបានទទួលស្គាល់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជាសមាជិកផ្លូវការ និងផ្តល់ឋានៈជាដៃគូសន្ទនាដល់ប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូព៌ា-អាហ្វ្រិកខាងជើង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top