• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការក្រៅរដ្ឋាភិបាលបរទេសរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម

“កិច្ចសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស នឹងបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្ត្រកិច្ចការបរទេសរបស់វៀតណាម ដោយរួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។”

ទិដ្ឋភាពសន្និសីទ (រូបថត៖ VOV)

នេះជាមតិរបស់ប្រតិភូជាច្រើននៅក្នុងសន្និសីទអន្តរជាតិលើកទី ៥ “កិច្ច សហប្រតិបត្តិការរវាងវៀតណាម-អង្គការក្រៅរដ្ឋាភិបាលបរទេស និងដៃគូសម្រាប់ការអភិវឌ្ឍដ៏វិបុលភាពនិងប្រកបដោយចីរភាព” ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងហាណូយ។

នៅក្នុងសន្និសីទនេះ ប្រតិភូបានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការក្រៅរដ្ឋាភិបាលបរទេសក្នុងដំណាក់កាល ២០១៩-២០២៥។ ដូច្នេះ បច្ចុប្បន្នមានអង្គការក្រៅរដ្ឋាភិបាលចំនួន ៣៩៧ កំពុងប្រតិបត្តិការជាប្រចាំនៅវៀតណាម ដែលមកពី ៣២ ប្រទេស ក្នុងនោះមានអង្គការដែលបានចូលរួមចំណែកអស់រយៈពេលជាង ៥០ ឆ្នាំ មកហើយ។

ឧបនាយករដ្ឋមន្ត្រី លោក ប៊ូយ ថាញ់សឺន អញ្ជើញថ្លែងមតិ (រូបថត៖ VOV)

 

ធ្វើការវាយតម្លៃចំពោះការរួមចំណែករបស់អង្គការក្រៅរដ្ឋាភិបាល ឧប នាយករដ្ឋមន្ត្រី លោក ប៊ូយ ថាញ់ សឺន បានមានប្រសាសន៍ថា៖ “នៅពេលខាងមុខ យើងសង្ឃឹមថា អ្នកនឹងបន្តអមដំណើរជាមួយវៀត ណាមក្នុងវិស័យអាទិភាពដូចជា៖ ការអភិវឌ្ឍមនុស្ស លើកកម្ពស់សន្តិសុខសង្គម ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ ជំរុញសមភាពយេនឌ័រ អភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព។ បន្តចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកវិទ្យា តភ្ជាប់ទំនាក់ទំនងវៀត ណាមជាមួយបណ្តាញអ្នកជំនាញអន្តរជាតិ ជួយវៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

តាមការអញ្ជើញរបស់ក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងនគរបាល Pham The Tung បានចូលរួមសន្និសីទប្រឆាំងភេរវកម្មនៃក្រុម BRICS ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០២៥។

Top