• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សស.ប.បកូរ៉េអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋចំពោះអគ្គលេខាបក្សនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម

នាព្រឹកថ្ងៃទី៩ ខែតុលា (ម៉ោងក្នុងស្រុក) នៅវិមានកីឡា នៅរដ្ឋធានីព្យុងយ៉ាង អគ្គលេខាបក្សពលករកូរ៉េ ប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិត (ស.ប.ប) កូរ៉េ លោក គីម ជុងអ៊ុន បានអញ្ជើញជាអធិបតីក្នុងពិធី ទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ចំពោះអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅស.ប.បកូរ៉េ និងចូលរួមពិធីរំលឹកខួបលើកទី ៨០ ទិវាបង្កើតបក្សពលករកូរ៉េ (១៩៤៥-២០២៥)។

លោកអគ្គលេខាបក្ស គីម ជុងអ៊ុន ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះលោកអគ្គលេខាធិការ តូ ឡឹម នៅវិមានកីឡាក្នុងទីក្រុងព្យុងយ៉ាង។ (រូបថត៖ VNA)

 

ពិធីទទួលបដិសណ្ឋារកិច្ចចំពោះលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកតាមពិធីការដ៏ខ្ពស់បំផុតរបស់ ស.ស.បកូរ៉េ។ ក្នុងបរិយាកាសដ៏ត្រចះត្រចង់នៃទង់ផ្កា និងសូរសំឡេងហ៊ោរកញ្ច្រៀវ យ៉ាងក្លៀវក្លារបស់ប្រជាជនស.ស.បកូរ៉េយ៉ាងច្រើនកុះករ នៅវិមានកីឡា អគ្គលេខា បក្សពលករកូរ៉េ ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ លោក គីម ជុងអ៊ុន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកអគ្គលេខា បក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ ក្រុមតន្ត្រីយោធាបានប្រគុំភ្លេងជាតិនៃប្រទេសទាំងពីរវៀតណាម - ស.ប.បកូរ៉េ ខណៈពេលមានការបាញ់កាំភ្លើងធំ ស្វាគមន៍ចំនួន ២១ ដើម។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្សពលករកូរ៉េ ប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក គីម ជុងអ៊ុន បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារ ដើម្បីផ្លាស់ប្ដូរអំពីទិសដៅកិច្ចសហ ប្រតិបត្តិការដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែជាក់ស្ដែង និង ល្អប្រសើរនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចនៃរដ្ឋធានីហាណូយបន្តសន្ទុះកំណើនជាវិជ្ជមាន

សេដ្ឋកិច្ចនៃរដ្ឋធានីហាណូយបន្តសន្ទុះកំណើនជាវិជ្ជមាន

យោងតាមទិន្នន័យស្ថិតិនៃទីក្រុងហាណូយ ក្នុងរយៈពេល ៩ ខែកន្លងមកនេះ សេដ្ឋកិច្ចរបស់រដ្ឋធានីបន្តសន្ទុះកំណើនយ៉ាងខ្លាំងជាមួយនឹងសូចនាករទម្លុះទម្លាយជាច្រើន។

Top