• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញចូលរួមសន្និសីទនយោបាយយោធានៃកងទ័ពទាំងមូលឆ្នាំ ២០២២

នៅឆ្នាំ២០២៣ គណៈកម្មាធិការមជ្ឈិមយោធា និងក្រសួងការពារប្រទេសនឹងផ្តោតលើការដាក់ពង្រាយភារកិច្ចចំនួន ៩ ដែលក្នុងនោះ ស្រាវជ្រាវ ព្យាករណ៍ និងផ្តល់យោបល់លើយុទ្ធសាស្ត្រជាមួយបក្ស និងរដ្ឋ ដើម្បីមានគោលការណ៍ណែនាំ និងគោលនយោបាយ ដោះស្រាយជម្លោះដោយជោគជ័យ។
អគ្គលេខាបក្ស លោក Nguyen Phu Trong ជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស (រូបថត៖ Trong Duc/TTXVN)

នាព្រឹកថ្ងៃទី២០ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេសបានរៀបចំសន្និសីទនយោបាយយោធានៃកងទ័ពទាំងមូល ឆ្នាំ ២០២២។ អគ្គលេខាបក្ស លោក Nguyen Phu Trong លេខាគណៈកម្មាធិការយោធាមជ្ឈិមបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។

នៅឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមយោធា ក្រសួងការពារប្រទេស បានបញ្ចប់ទាំងស្រុងនូវគោលដៅ និងភារកិច្ចក្នុងឆ្នាំ ២០២២; ក្តាប់ជាប់នូវការ ព្យាករណ៍ស្ថានការណ៍ឲ្យបានត្រឹមត្រូវ ធ្វើសេនាធិការជូនបក្ស រដ្ឋ ដោះស្រាយស្ថានការណ៍ដោយភាពបត់បែន និងប្រកបដោយប្រសិទ្ធភាព; ស្រាវជ្រាវ និងលើកសំណើរនូវកិច្ចការ និងគោលនយោបាយថ្មីៗមួយចំនួន លើការពង្រឹងសក្តានុពលការពារជាតិ រួមផ្សំជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម  សមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ។

នៅឆ្នាំ២០២៣ គណៈកម្មាធិការមជ្ឈិមយោធា និងក្រសួងការពារប្រទេសនឹងផ្តោតលើការដាក់ពង្រាយភារកិច្ចចំនួន ៩ ដែលក្នុងនោះ ស្រាវជ្រាវ ព្យាករណ៍ និងផ្តល់យោបល់លើយុទ្ធសាស្ត្រជាមួយបក្ស និងរដ្ឋ ដើម្បីមានគោលការណ៍ណែនាំ និងគោលនយោបាយ ដោះស្រាយជម្លោះដោយជោគជ័យ។ ធ្វើសេនាធិការប្រកបដោយគុណភាពលើការបូកសរុបសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមទី ៨ នីតិកាល ទី ១១ ស្តីពីយុទ្ធសាស្ត្រការពារជាតិក្នុងស្ថានភាពថ្មី; បន្តកសាងនិងពង្រឹងខឿនការពារជាតិ ការពារប្រជាជនគ្រប់ជ្រុងជ្រោយ។ អនុវត្តគោលនយោបាយរួមគ្នាការពារជាតិជាមួយសេដ្ឋកិច្ចសង្គម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top