• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau

 
អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau

នារសៀលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាមក្នុងឱកាសចូលរួមសន្និសីទ កំពូល APEC ឆ្នាំ ២០១៧។ ក្នុងជំនួប អគ្គលេខា លោក Nguyen Phu Trong បានស្វាគមលទ្ធផលនៃការចរចាររវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជាមួយសមភាគីកាណាដា លោក Justin Trudeau ហើយស្នើភាគីទាំងពីរអនុវត្តបណ្ដាកិច្ចព្រមព្រៀងទ្វេភាគី បន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍កាន់តែស៊ីជម្រៅជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំនិងការរួមវិភាគទានសំខាន់របស់វៀតណាមចំពោះជោគជ័យ​នៃសន្និសីទកំពូល APEC ហើយសន្យាបង្កើនកិច្ចសហការជាមួយវៀតណាមក្នុងការជំរុញលទ្ធិពហុភាគី ដោយ​ឈរលើគ្រឹះស្ថានគោរពច្បាប់ក្នុងកាលៈទេសៈសកលភាវូបនីយកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ ឱកាសក្នុងការអនុវត្តបច្ចេកវិទ្យា blockchain ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម

មកទស្សនាតំបន់តាំងពិព័រណ៌បណ្តាញសេវាប្លុកឆេន (blockchain) វៀតណាម លោកអគ្គលេខាបក្ស តូ ឡឹមបាននិយាយថា នេះជាឱកាសដើម្បីអនុវត្តន៍បច្ចេកវិទ្យា ប្លុកឆេន ដើម្បីបង្កើនផលិតភាពការងារសម្រាប់វៀតណាម និងលើកកម្ពស់ចំណូល ថវិកា។

Top