ព័ត៌មាន
អគ្គលេខាបក្សនិងប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់បាឌិញ ទីក្រុងហាណូយ
នៅទីនេះ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានជម្រាបជូនប្រជាជននៃក្រុមលេខ ១ សង្កាត់ បាឌិញ អំពីសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏លេចធ្លោរបស់ប្រទេសជាតិ ក្នុងរយៈពេលថ្មីៗនេះ ដោយបានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះមានការរួមចំណែក ពីប្រជាជននៃសង្កាត់ បាឌិញ និយាយដោយឡែក និងរដ្ឋធានីហាណូយនិយាយរួម។ លោកប្រធានរដ្ឋសភាបានសម្តែងសេចក្តីរីករាយ ហើយកត់សម្គាល់នូវសមិទ្ធផលដ៏ លេចធ្លោដែលក្រុមលេខ ១ សង្កាត់ បាឌិញ សម្រេចបាន។ តាមនោះ ក្រុមការងារនៃ រណសិរ្សជានិច្ចកាលជិតស្និទ្ធជាមួយប្រជាជន។ សន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានរក្សា យ៉ាងរឹងមាំ។ ជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនមានភាពប្រសើរឡើងជា រៀងរាល់ថ្ងៃ។ លោកប្រធានរដ្ឋសភាក៏បានស្នើឱ្យទីក្រុងហាណូយផ្តោតលើការដឹកនាំការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុងនាពេលថ្មីៗនេះផងដែរ៖
“ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការរបស់រណសិរ្សមាតុ ភូមិគ្រប់ជាន់ថ្នាក់ ស្របតាមការណែនាំជាក់លាក់ ជាពិសេសរណសិរ្សមាតុភូមិ។ កម្មា ភិបាលនៃរណសិរ្សនិងអង្គភាពនានា ត្រូវតែរក្សាឲ្យបាន "ភាពជិតស្និទ្ធ ៣ យ៉ាង"៖ ជិតស្និទ្ធនឹងប្រជាជន - ជិតស្និទ្ធនឹងមូលដ្ឋាន - ជិតស្និទ្ធនឹងលំហឌីជីថល; "ការត្រូវតែ ៥ យ៉ាង"៖ ត្រូវតែស្តាប់ - ត្រូវតែសន្ទនា - ត្រូវតែធ្វើជាគំរូ - ត្រូវតែទទួលខុសត្រូវ - ត្រូវតែ រាយការណ៍លទ្ធផល; "៤ មិន"៖ មិនមែនជារូបភាព - មិនជៀសវាង - មិនគេចវេះ - មិនធ្វើខុសពីមុខងារ”។
នៅទិវាបុណ្យ លោកអគ្គលេខាបក្ស តូ ឡឹម បានប្រគល់រូបសំណាកលោក ប្រធានហូជីមិញអញ្ជើញមកទស្សនាស្រុកកំណើត ជូនដល់បក្ខភាគ អាជ្ញាធរ និងប្រជាជននៃ សង្កាត់បាឌិញ; ប្រគល់អំណោយដល់គ្រួសារគោលនយោបាយចំនួន ១០ នៅក្នុង សង្កាត់បាឌិញ។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភា និងលោក ត្រិន កឹមទូ តំណាង អចិន្រ្តៃយ៍នៃគណៈលេខា បានប្រគល់អំណោយជូនគ្រួសារគោលនយោបាយគំរូនៅ ក្នុងសង្កាត់ផងដែរ៕







