ព័ត៌មាន
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ
រីឯខ្លួនវិញ លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានបញ្ជាក់នូវការគោរព ទំនាក់ទំនងជាមួយវៀតណាម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និង សហរដ្ឋអាមេរិក ដោយបានលើកឡើងអំពីវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលសហរដ្ឋ អាមេរិកយកចិត្តទុកដាក់និងមានបំណង ចង់ជំរុញ។ លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ជឿជាក់ថា ទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍។ លោកបានចែករំលែកនូវចំណាប់ អារម្មណ៍ដ៏ល្អប្រសើរចំពោះប្រជាជនវៀតណាម ដោយរំលឹកអនុស្សាវរីយ៍ជាមួយ ប្រទេសនិងប្រជាជនវៀតណាម ក្នុងដំណើរទស្សនកិច្ចពីរលើកមុន។ លោក ដូណាល់ ត្រាំ ក៏បានកោតសរសើរចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅ សហរដ្ឋអាមេរិកផងដែរ។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញលោកប្រធានាធិបតី ជាប់ឆ្នោត ដូណាល់ ត្រាំ មកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀត។ លោក ដូណាល់ ត្រាំ បានទទួលសេចក្ដីអញ្ជើញ ហើយក៏បានអញ្ជើញលោកអគ្គលេខា បក្ស តូ ឡឹម ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកម្តងទៀតក្នុងពេលវេលាសម ស្របផងដែរ៕