ព័ត៌មាន
អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង អញ្ជើញចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (១៤-១៥ មេសា) នាព្រឹកថ្ងៃទី ១៥ មេសា អគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិនបានអញ្ជើញដាក់កម្រងផ្កានិងចូលវិមានតម្កល់សព គោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ដែលជាវីរៈបុរសរំដោះជាតិ និងជាអគ្គមគ្គុទេសក៍របស់បក្ស និងប្រជាជនវៀតណាម។
កាលនៅរស់ លោកប្រធានហូជីមិញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតនិងពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងចិន។ លោកប្រធានហូជីមិញតែងតែវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយចិន ហើយលោកបានខិតខំប្រឹងប្រែងជាច្រើនដើម្បីកសាងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិន៕