• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម៖ កងទ័ពទាំងមូលត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលមាគ៌ាយោធានិងការពារជាតិរបស់បក្ស

កងទ័ពទាំងមូលត្រូវតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលមាគ៌ាយោធា និងការពារជាតិរបស់បក្ស ហើយក្នុងពេលជាមួយគ្នានេះ ត្រូវបន្តសុក្រិត និងលើកកម្ពស់ការអនុវត្ត “ក្រមលក្ខណៈវិនិច្ឆ័យ សម្រាប់ការកសាងកងទ័ពប្រជាជន វៀតណាមសម័យទំនើបក្នុងស្ថានភាពថ្មី”។

អគ្គលេខាបក្ស លោក តូ ឡឹម នៅក្នុងសន្និសីទលើកទី១៥ នៃគណៈកម្មការបក្សយោធាមជ្ឈិម  អាណត្តិ ២០២០-២០២៥ (រូបថត៖ VNA)

នេះជាប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម នៅក្នុងសន្និសីទលើក ទី១៥ នៃគណៈកម្មការបក្សយោធាមជ្ឈឹមអាណត្តិ ២០២០-២០២៥ ដែលបានធ្វើឡើងនាព្រឹក ថ្ងៃទី៤ ខែធ្នូ នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមមានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ផងដែរ។

នៅក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក តូ ឡឹម លេខាគណៈកម្មការបក្សយោធាមជ្ឈិមបានបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ កងទ័ពទាំងមូលបានអនុវត្តភារកិច្ចយោធា និងការពារជាតិដោយជោគជ័យ ជាមួយនឹងការ ប្តេជ្ញាចិត្តនយោបាយខ្ពស់ ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបានបង្ហើយភារកិច្ចយ៉ាងល្អ ក្នុងនោះ ភារកិច្ចជាច្រើនត្រូវបានបង្ហើយយ៉ាងឆ្នើម។ ដោយសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំដែលមានព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើនសម្រាប់ប្រទេសជាតិ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បង្ហាញពីតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកដឹកនាំក្នុងការជ្រួតជ្រាប និងអនុវត្តគោលមាគ៌ា និងគោលនយោបាយរបស់បក្ស។

លោកអគ្គលេខាបក្សក៏បានស្នើឱ្យអនុវត្តការអប់រំនយោបាយ ឲ្យបានល្អប្រសើរ កសាងកត្តានយោបាយ និងស្មារតីរឹងមាំសម្រាប់កងទ័ព ដោយធានាថា ក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពត្រូវស្មោះត្រង់ទាំងស្រុងចំពោះមាតុភូមិ បក្ស រដ្ឋ និងប្រជាជន ត្រៀមខ្លួនប្រយុទ្ធដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំ។  ជំរុញរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឌីជីថល មូលដ្ឋានទិន្នន័យ ដែលផ្សាភ្ជាប់នឹងការងាររក្សាភាពសម្ងត់ និងសុវត្ថិភាពព័ត៌មាន៕

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

តាមការអញ្ជើញរបស់ក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងនគរបាល Pham The Tung បានចូលរួមសន្និសីទប្រឆាំងភេរវកម្មនៃក្រុម BRICS ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០២៥។

Top