• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ ត្រៀមរាល់លក្ខណៈដើម្បីចាប់ផ្តើមដំណើរការឡើងវិញរោងចក្រអគ្គិសនីនុយក្លេអ៊ែរ​ នីញ ធួន

នាព្រឹកថ្ងៃទី៥ ខែធ្នូ នៅខេត្តនីញ ធួន (Ninh Thuan) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត អំពីលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត និងដំណើរការអនុវត្តគោលនយោបាយវិនិយោគលើ គម្រោងអគ្គិសនីនុយក្លេអ៊ែរនីញ ធួន នាពេលកន្លងមកនេះ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជាអធិបតីនៃសម័យប្រជុំជាមួយគណៈកម្មាធិការប្រតិបត្តិបក្សខេត្ត Ninh Thuan។ រូបថត៖ VOV

អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ រដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តស្តីពីការបន្តអនុវត្តគោលនយោបាយវិនិយោគលើគម្រោងអគ្គិសនីនុយក្លេអ៊ែរ នីញ ធួន បន្ទាប់ពីត្រូវផ្អាក អស់រយៈពេល ៨ ឆ្នាំមក។ នេះជាឱកាសសម្រាប់វៀតណាមអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ កែលម្អសក្ដានុពលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិ ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មអគ្គិសនីនុយក្លេអ៊ែរសកល ហើយអាចរៀនសូត្រ និងធ្វើជាម្ចាស់លើ បច្ចេកវិទ្យា នុយក្លេអ៊ែររបស់ពិភពលោកនាពេលខាងមុខ។

អគ្គលេខាបក្ស លោក តូ ឡឹម បានគូសបញ្ជាក់ថា៖ “ប្រជាជនខេត្ត Ninh Thuan និងតំបន់ជិតខាងរួមគ្នាចែករំលែកនិងចំណាយធនធានធម្មជាតិ ដីធ្លី សម្រាប់អភិវឌ្ឍន៍គម្រោងថាមពល បម្រើការអភិវឌ្ឍរបស់ប្រទេសទាំងមូល ហើយនឹងទទួលបានផលប្រយោជន៍សក្តិសមនៃការអភិវឌ្ឍនេះជាពុំខាន។ បក្ស និងរដ្ឋនឹងធានាថា នឹងជ្រើសរើសបច្ចេកវិទ្យានុយក្លេអ៊ែរល្អបំផុត ដៃគូប្រឹក្សាដ៏ល្អបំផុត និងការបណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រងល្អបំផុត ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៃគម្រោងថាមពលនេះរបស់ប្រទេសជាតិ  មិនត្រឹមតែសម្រាប់មនុស្សជំនាន់បច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សជំនាន់ក្រោយទៀតផង”។

មុននោះ  នាព្រឹកថ្ងៃទី៥ ខែធ្នូ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញមកអុជធូប និងដាក់ផ្កា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីនីញ ធួន ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top