អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការចែករំលែកនិងសំណូមពរសម្រាប់វៀតណាម ចូលរួមក្នុងខ្សែសង្វាក់តម្លៃនៃសាជីវកម្មបច្ចេកវិជ្ជាធំៗ ដោយទទួលស្គាល់គំនិតផ្តួចផ្តើមដែលជិតនឹងតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន ដើម្បីជំរុញការចាប់ផ្តើមអាជីវកម្ម ការផ្លាស់ប្តូរឌីជីថល និងការតំរង់ទិសទាក់ទាញការវិនិយោគទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា។
លោកអគ្គលេខាបក្សបានស្នើឲ្យបណ្តាញនវានុវត្តន៍វៀតណាម នៅកូរ៉េខាងត្បូង លើកកម្ពស់តួនាទីរបស់ខ្លួនជាស្ពានសំខាន់រវាងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ក្នុងស្រុកនិងអន្តរជាតិ; ជំរុញការតភ្ជាប់អ្នកជំនាញ បញ្ញវន្តនិង សហគ្រិនវៀតណាមនៅកូរ៉េខាងត្បូងជាមួយទីភ្នាក់ងារ អង្គការ និងសហគ្រាសក្នុងប្រទេស។
បណ្តាញនវានុវត្តន៍វៀតណាមនៅកូរ៉េខាងត្បូង បានម្ចាស់ការដឹកនាំរាល់គំនិតផ្តួចផ្តើមគំនិតច្នៃប្រឌិត ជំរុញការផ្ទេរចំណេះដឹង និងបទពិសោធន៍ដើម្បីនាំមកនូវឧត្តមភាព និងវឌ្ឍនភាពរបស់ពិភពលោកមកវៀត ណាម។ ទន្ទឹមនឹងនោះ ពង្រឹងស្មារតីសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមក បង្កើតប្លុកឯកភាព ដើម្បីរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិ៕