• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ អុជធូបគោរពវិញ្ញាណក្ខ័ន្ធបណ្តាស្តេចហ៊ុង

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធបណ្តាស្តេចហ៊ុង នៅទីតាំងនៃតំបន់កេរដំណែលប្រវត្តិសាស្ត្រជាតិ វិហារ ហ៊ុង (ទីក្រុង Viet Tri ខេត្ត Phu Tho)។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូប និង​ទស្ស​នា​អារាមស្តេច ហ៊ុង។ រូបថត៖ VNA

 ក្នុងបរិយាកាសដ៏ឱឡារិក នៅវិមាន Kinh Thien នៅលើកំពូលភ្នំ Nghia Linh ដ៏ពិសិដ្ឋ អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអុជធូប សម្តែងការគោរពដឹងគុណចំពោះបុព្វការីជន បង្ហាញពីសីលធម៍របស់ប្រជាជនវៀត ណាម “ផឹកទឹកនឹកដល់ប្រភពដើម”។ បួងសួងសុំឲ្យអាកាសធាតុអំណោយផល; ប្រជាជនមានជីវភាពសុខសន្តិភាពនិងខ្លាំងមាំមួន; ប្រទេសមានសម្បូររុងរឿង។

បន្ទាប់មក អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ  និងសំណេះសំណាលជាមួយកម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងជទរមុខនៅផ្លូវបំបែកប្រាំផ្លូវ Den Gieng នៅជើងភ្នំ Nghia Linh។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក អគ្គលេខាបក្ស លោកតូ ឡឹម និងគណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្ត Phu Tho ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top