នៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស គីម
លៀន អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានសម្តែងនូវអំណរគុណ
និងគោរពយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ
ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់បក្សនិងប្រជាជនវៀតណាម វីរៈបុរសរំដោះជាតិ។ អគ្គលេខាបក្ស
លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជនវៀតណាម
បានប្តេជ្ញាចិត្តអនុវត្តតាមការបង្រៀនប្រដៅរបស់លោកប្រធានហូជីមិញស្តីពីសាមគ្គីភាព
ឯកភាពជាតិ
និងការលើកកំពស់រាល់ប្រភពធនធានទាំងអស់ដើម្បីនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ
ស្មើរនឹងបណ្តាមហាអំណាចពិភព លោក។
មុននោះ
អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអញ្ជើញទៅវិហារជុង សឺន -
ជាទីសក្ការៈបូជាជីដូនជីតាលោកប្រធានហូជីមិញនៅឃុំ គីម លៀន ស្រុក ណាម ដាន ខេត្ត ងេ
អាន ដោយគោរពដាក់ផ្កា ធូប
និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនិងមនុស្សជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារលោកប្រធានផងដែរ៕