• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម ជួបសវនាការ ជាមួយប្រធានាធិបតីហុងគ្រី លោក Sulyok Tamás

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានជួបសវនាការជាមួយប្រធានាធិបតីហុងគ្រី លោក Sulyok Tamás ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។
អគ្គលេខាបក្ស លោក តូ ឡឹម ជួបសវនាការ ជាមួយប្រធានាធិបតីហុងគ្រី លោក Sulyok Tamás។ រូបថត៖ VOV

នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ រួមទាំងការជំរុញប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដូចជាគណៈកម្មាធិការចម្រុះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ហើយនាពេលខាងមុខគឺកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - EU (EVIPA); រៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការនវានុវត្តន៍ ; ស្នើឱ្យហុងគ្រីបណ្តុះបណ្តាលអ្នកជំនាញវៀតណាមលើវិស័យថាមពលនុយក្លេអ៊ែរ។ល។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ កសិកម្ម ឱសថ ពលកម្ម វប្បធម៌ កិច្ចសហប្រតិបត្តិការក្នុងតំបន់និងសម្របសម្រួលដើម្បីអបអរសាទរខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ហុងគ្រី នៅឆ្នាំនេះ។

មេដឹកនាំទាំងពីរបានឯកភាពថា វៀតណាម និងហុងគ្រីនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប; គាំទ្រគោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។

នារសៀលថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី លោក Sulyok Tamás៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបគណៈប្រតិភូនៃគណបក្សទាំងពីរក្នុងសភាតំណាងរាស្ត្រអាមេរិក

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបគណៈប្រតិភូនៃគណបក្សទាំងពីរក្នុងសភាតំណាងរាស្ត្រអាមេរិក

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបគណៈប្រតិភូនៃគណៈបក្សទាំង ពីរក្នុងសភាតំណាងរាស្រ្តអាមេរិកដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀត ណាម ដឹកនាំដោយសមាជិកសភាតំណាងរាស្ត្រលោក John Moolenaar រដ្ឋ Michigan សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងនិងបែងចែកថវិកានៃសភាតំណាងរាស្ត្រអាមេរិក។

Top