• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក Nguyen Phu Trong ផ្ញើរសារទូរលេខថ្លែងអំណរគុណបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន

នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធា រណៈរដ្ឋប្រជាមានិតចិន អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានផ្ញើសារទូរលេខថ្លែងអំណរគុណជូនចំពោះអគ្គលេខាបក្សកុម្មុយនិស្ត ចិន ប្រធានរដ្ឋចិន លោកXi Jinping។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្សកុម្មុយនិស្ត ចិន ប្រធានរដ្ឋចិន លោក Xi Jinping។ (រូបថត៖ VOV)

សារទូរលេខមានការសរសេរថា៖ បញ្ចប់ដោយ ជោគជ័យល្អប្រសើរនូវដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំទៅកាន់សាធារណៈរដ្ឋប្រជា មានិតចិន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនចិន ចំពោះចំណងមិត្តភាព រួមជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ យកចិត្តទុកដាក់ ពោរពេញទៅដោយ មនោសញ្ចេតនាជាភាតរៈ ដែលបក្ស រដ្ឋ និងប្រជាជនចិនបានលៃទុកឲ្យខ្ញុំនិងគណៈ ប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាម។ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹង រួមចំណែកក្នុងការតម្រង់ទិសរយៈពេលវែងសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជនទាំងពីរវៀតណាម-ចិន បន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ប្រកបដោយស្ថិរភាព និងចីរភាព។ ប្រាកដណាស់ថា លទ្ធផលវិជ្ជមានដែលសម្រេច បានក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណង មិត្តភាព ការជឿទុកចិត្តផ្នែកនយោបាយ បន្តជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ដើម្បីការអភិវឌ្ឍនៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស ទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើ ពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top