ការដែល លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានជ្រើសរើសប្រទេស វៀតណាមជាគោលដៅដំបូង បន្ទាប់ពីមហាសន្និបាតទូទាំងប្រទេសលើកទី ១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលទើបតែបានបញ្ចប់ប្រកបដោយជោគជ័យនាពេលថ្មីៗនេះ បានបង្ហាញថា ប្រទេសឡាវជានិច្ចកាលឱ្យតម្លៃនិងដាក់ទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែដើម្បីអបអរសាទរដោយផ្ទាល់ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការជឿទុកចិត្តខាងនយោបាយខ្ពស់ និងការសន្យាយុទ្ធសាស្ត្រដ៏យូរអង្វែងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនាពេលអនាគតទៀតផង៕







