ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីមីយ៉ាន់ម៉ា
នាព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង និងភរិយា ដែល អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា។
ក្បួនរថយន្តបានអមដំណើរប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ចូលទៅក្នុងអគាររដ្ឋសភា។ កុមារយ៉ាងច្រើនកុះករនៃរដ្ឋធានីហាណូយ មានវត្តមាននៅអគាររដ្ឋសភា ដោយគ្រវីទង់ជាតិនៃប្រទេសទាំងពីរ ដើម្បីស្វាគមន៍លោកប្រធានាធិបតី មីន អ៊ុងលាំង និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីមីយ៉ាន់ម៉ាលោក មីន អ៊ុងលាំង បានដើរតាមកំរាលព្រំក្រហមទៅកាន់វេទិកាកិត្តិយស។ ក្រុមតន្រ្តីយោធាបានប្រគុំភ្លេងជាតិនៃប្រទេសទាំងពីរ។
បន្ទាប់ពីនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង បានដើរទៅមុខគោរពទង់យោធា និងត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច មេដឹកនាំទាំងពីររូប បានជួបពិភាក្សាគ្នា៕






