ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចូលរួមពិធីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីរបស់កងកម្លាំងសន្តិសុខប្រជាជន
អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានលើកសរសើរសមិទ្ធផល និងការរួមចំណែករបស់កងកម្លាំងសន្តិសុខប្រជាជន ក្នុងបុព្វហេតុការពារសន្តិសុខជាតិ និងកសាង ការពារមាតុភូមិ។ នៅចំពោះមុខបរិបទពិភពលោកនិងតំបន់ដែលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និងបញ្ហាប្រឈមសន្តិសុខថ្មីៗ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឱ្យកងកម្លាំងសន្តិសុខប្រជាជន ត្រូវផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការត្រិះរិះ និងវិធីសាស្រ្តការពារសន្តិសុខជាតិ៖
“សន្តិសុខនៅក្នុងយុគសម័យថ្មី ត្រូវតែមានភាពម្ចាស់ការនិងប្រុងប្រយ័ត្នខ្ពស់ មិនត្រឹមតែការពារបក្ស រដ្ឋ ប្រជាជន របប ស្ថាប័ន និងអធិបតេយ្យភាពជាតិពីការគំរាមកំហែងនានាប៉ុណ្ណោះទេ ថែមទាំងត្រូវការពារធាតុផ្សំនៃនៃសមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍប្រទេសជាតិទៀតផង ដោយធានាបាននូវប្រតិបត្តិការប្រកបដោយស្ថិរភាពនៃប្រព័ន្ធសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាទាំងមូល ជាមួយនឹងសន្តិសុខរបប សន្តិសុខនៃការកាន់អំណាចជាអាទិភាពដ៏សែនសំខាន់ ខណៈដែលសន្តិសុខមនុស្ស និងទំនុកចិត្តសង្គមជាកត្តាស្នូលនៃគោលនយោបាយសន្តិសុខទាំងអស់”។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក៏បានតម្រូវឱ្យកងកម្លាំងសន្តិសុខប្រជាជន ជំរុញខ្លាំងនូវការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា បង្កើនការការពារសន្តិសុខនៅលើលំហអ៊ីនធឺណិត ទិន្នន័យ បច្ចេកវិទ្យា ព័ត៌មាន និងសេដ្ឋកិច្ច; គួបផ្សំយ៉ាងជិតស្និទ្ធនូវសន្តិសុខកិច្ចការបរទេសជាមួយសន្តិសុខក្នុងស្រុក; បន្តអនុវន៍ត្តយុទ្ធសាស្ត្រសមាហរណកម្មអន្តរជាតិផ្នែកសន្តិសុខនៅកំពស់ថ្មី រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកល តាមនោះបង្កើនឋានៈ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសផ្កាយមាសជូនកងកម្លាំងសន្តិសុខប្រជាជន៕






