• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញអុជធូបនិងដាំ ដើមឈើនៅព្រះបរមរាជវាំងថាំងឡុង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងគណៈប្រតិភូបាន អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធស្ដេច Ly Thai To នៃសម័យរាជវង្ស Ly ដែលបានសម្រេចចិត្ត បន្លាស់ទីរាជធានីមកថាំងឡុងកាលពីសរទៈរដូវឆ្នាំ១០១០។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញអុជធូបនៅវិមាន Kinh Thien ស្ថិតនៅក្នុងបរិវេណកេរ្តិ៍ដំណែលព្រះបរមរាជវាំងថាំងឡុង។ (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី១៧ កុម្ភៈ (ពោលគឺថ្ងៃទី៦បុណ្យតេតឆ្នាំឆ្លូវត្រីស័ក) ក្នុងបរិយាកាសដ៏ សោមនស្សរីករាយនៃឆ្នាំថ្មី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាស្ដេច បុព្វបុរសនិងវីរៈបុរស ដែលមានគុណូបការៈចំពោះប្រទេសជាតិ ហើយដាំដើមឈើអនុស្សាវរីយ៍នៅក្នុងបរិវេណ កេរ្តិ៍ដំណែលព្រះបរមរាជវាំងថាំងឡុង (រដ្ឋធានីហាណូយ)។ 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងគណៈប្រតិភូបាន អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធស្ដេច Ly Thai To នៃសម័យរាជវង្ស Ly ដែលបានសម្រេចចិត្ត បន្លាស់ទីរាជធានីមកថាំងឡុងកាលពីសរទៈរដូវឆ្នាំ១០១០។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមក៏បានសម្ដែងនូវការប្ដេជ្ញាចិត្ត ពង្រីកប្រពៃណីវប្បធម៌ វីរៈភាពនៃ ថាំងឡុង-ហាណូយ និងរាល់តម្លៃដ៏ថ្លៃថ្លារបស់ប្រជាជាតិ ដើម្បីពូនជ្រុំឲ្យផែនមហា សាមគ្គីជនជាតិទាំងមូលកាន់តែរឹងមាំ កសាងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿង អារិយ្យធម៌ និងទំនើបឆ្ពោះទៅគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអារិយ្យធម៌។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong រួមជា មួយថ្នាក់ដឹកនាំមជ្ឈឹមនិងទីក្រុងហាណូយបានចូលរួមដាំដើមឈើក្នុងមណ្ឌលកេរ្តិ៍ដំណែល។ (រូបថត៖ TTXVN)


បន្ទាប់ពីពិធីអុជធូប លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong រួមជា មួយថ្នាក់ដឹកនាំមជ្ឈឹមនិងទីក្រុងហាណូយបានចូលរួមដាំដើមឈើក្នុងមណ្ឌលកេរ្តិ៍ដំណែល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top