• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយអគ្គលេខាបក្សឡាវលោក Thongloun Sisoulith

លោកអគ្គលេខាបក្ស Thongloun Sisoulith ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ ក៏ដូចជារៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្សផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។ (រូបថត៖ VNA)



ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១១នៃបក្សប្រជាជនបដិវត្តន៍ឡាវទើបតែបានបញ្ចប់ដោយជោគជ័យល្អប្រសើរនោះ លោក Nguyen Phu Trong អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមបានអញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Thongloun Sisoulith អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវនីតិកាលទី១១។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអបអរសាទរបក្សប្រជាជនបដិវត្តន៍ឡាវ ដោយបានរៀបចំមហាសន្និបាតលើកទី១១ប្រកបដោយជោគជ័យ ព្រមទាំងអបអរសាទរលោក Thongloun Sisoulith ដោយត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។

លោកអគ្គលេខាបក្ស Thongloun Sisoulith ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ ក៏ដូចជារៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្សផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong និងលោកអគ្គលេខាបក្ស Thongloun Sisoulith បានអះអាងថា ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពដ៏មហិមារសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាម - ឡាវ គឺជាបញ្ហាយុទ្ធសាស្ត្រដែលមានអត្ថន័យដ៏សែនសំខាន់ ហើយរួមចំណែកយ៉ាងសកម្មដល់ការធានាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top