ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦
ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy គឺជារពានង្វាន់អន្តរជាតិដ៏មានកិត្យានុភាព ដែលផ្តួចផ្តើមឡើងដោយសហព័ន្ធរុស្ស៊ី ដើម្បីលើកតម្កើងដល់បុគ្គល និងអង្គការដែលបានចូលរួមចំណែកយ៉ាងលេចធ្លោនៅក្នុងបុព្វហេតុរក្សាសន្តិភាព ជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងបណ្តាប្រជាជាតិ។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងក្នុងនាមអ្នកនិពន្ធដ៏អស្ចារ្យ Lev Tolstoy ជាអ្នកនិពន្ធ និងទស្សនវិទូជនជាតិរុស្ស៊ីដ៏ល្បីល្បាញ ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើមនោគមន៍វិជ្ជានៃសន្តិភាព អហិង្សា និងក្រុមសីលធម៌នៅទូទាំងពិភពលោក។
យោងតាមគណរៀបចំ ពានរង្វាន់នេះមានគោលបំណងទទួលស្គាល់ការចូលរួមចំណែកជាក់ស្តែងក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញកិច្ចសន្ទនារវាងខឿនវប្បធម៌នានា៕





