• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតដែលមកជូនសារតាំង

នាថ្ងៃទី ៦ ខែកក្កដា នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសនានាដែលមកជូនសារតាំង ដើម្បីចាប់ផ្តើមអាណត្តិបេសកកម្មជាផ្លូវការនៅវៀតណាម។

ឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ជូនសារតាំង។ រូបថត៖ VNA

ដោយអបអរសាទរលោកឯកអគ្គរដ្ឋទូត Joaquim Alberto De Sousa Moreira De Lemos ដែលចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ដំបូងប្រចាំនៅវៀតណាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានស្នើឱ្យភាគីទាំងពីរធ្វើអាជីវកម្មឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-សហភាពអឺរ៉ុប (EVFTA) ដោយខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លារអាមេរិក; ជំរុញប្រទេសសហភាពអឺរ៉ុប (EU) ដែលនៅសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដក "កាតលឿង" IUU ទៅលើជលផលវៀតណាមក្នុងពេលឆាប់ៗនេះ។ ក្នុងពេលជាមួយគ្នានោះ ជំរុញការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យនានាដូចជា៖ សេដ្ឋកិច្ចសមុទ្រ នាវាចរណ៍ បច្ចេកវិទ្យាឌីជីថល ឱសថ និងថាមពល បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ កីឡា ការជួបប្រាស្រ័យរវាងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានផងដែរ។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ជូនសារតាំង។ រូបថត៖ VNA

អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Akbar Ghasemi Ali Abadi អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានស្វាគមន៍ការដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទើបតែសម្រេចបានអនុស្សរណៈនៃការយោគយល់គ្នាអំពីសន្តិភាព ហើយសង្ឃឹមថាភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងរយៈពេលវែង និងប្រកបដោយចីរភាពក្នុងពេលឆាប់ៗនេះផងដែរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត Akbar Ghasemi Ali Abadi ក្នុងរយៈពេលខាងមុខ សម្របសម្រួលជាមួយភ្នាក់ងារវៀតណាម ដើម្បីជំរុញខ្លឹមសារចំនួនបួន រួមមាន៖ ការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ការផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការបង្កើតរបកគំហើញដោយវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ការអប់រំ-បណ្តុះបណ្តាល និងទេសចរណ៍។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជូនសារតាំង។ រូបថត៖ VNA

ទទួលជួបលោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Jennifer Wicks លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសម្តែងទំនុកចិត្តថា លោកស្រីឯកអគ្គរដ្ឋទូតនឹងរួមចំណែកជាវិជ្ជមានក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ហើយបានស្នើឱ្យភាគីទាំងពីរបញ្ចប់ការចរចា និងចុះហត្ថលេខាឲ្យបានឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយយុត្តិធម៌និងមានតុល្យភាព (ART)។ ក្នុងពេលជាមួយគ្នានោះ ពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ស៊ីមីកុងដុកទ័រ បញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរឌីជីថល ការអប់រំនិងបណ្តុះបណ្តាល ការថែទាំសុខភាព និងថាមពល ជាដើម។ ក្នុងឱកាសរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យអាមេរិក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានផ្ញើសេចក្ដីជូនពរដ៏ល្អបំផុតទៅកាន់លោកប្រធានាធិបតី Donald Trump និងប្រជាជនអាមេរិក។

នៅថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ក៏បានទទួលឯកអគ្គរដ្ឋទូតម៉ុងហ្គោលី Ganbaatar Hulan និងឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Wai Linn ដែលមកជូនសារតាំងផងដែរ៕

តាម​ vovworld.vn/km-KH

វៀតណាមប្រមូលបានចំណូល ៩ ពាន់លានដុល្លារអាមេរិកពីភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦

វៀតណាមប្រមូលបានចំណូល ៩ ពាន់លានដុល្លារអាមេរិកពីភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦

យោងតាមទិន្នន័យរបស់នាយកដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុ) វៀតណាមទទួល​បាន​ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧ លាននាក់ក្នុងខែមិថុនា ឆ្នាំ២០២៦។

Top