ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញមកដល់ទីក្រុងស៊ីដនី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ទៅកាន់ប្រទេស អូស្ត្រាលី មានអត្ថន័យប្រវត្តិសាស្ត្រពិសេស ដែលបានប្រព្រឹត្តទៅក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងឱកាស និងសក្កានុពលសហប្រតិបត្តិការបើកទូលាយ។ ដំណើរទស្សនកិច្ចនេះជាសកម្មភាពការទូតកម្រិតខ្ពស់បំផុតរបស់បក្ស និងរដ្ឋ ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ទៅកាន់ប្រទេសអូស្ត្រាលី។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបានកត់សម្គាល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី នៃទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីចក្ខុវិស័យជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការកសាងទំនាក់ទំនងវៀតណាម-អូស្ត្រាលី ដែលមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរព និងផលប្រយោជន៍រួម។ ភាពជោគជ័យនៃដំណើរទស្សនកិច្ចនេះនឹងបង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-អូស្ត្រាលីនៅដំណាក់កាលបន្ទាប់ ដែលបញ្ជាក់បន្ថែមទៀតអំពីតម្លៃជាយុទ្ធសាស្ត្រនៃទំនាក់ទំនងនេះសម្រាប់ផលប្រយោជន៍រយៈពេលវែង របស់ប្រទេសនីមួយៗ ក៏ដូចជាសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម គ្រោងនឹងជួបសម្តែងការគួរសមនិងពិភាក្សាជាមួយអគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn; ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Anthony Albanese; ជួបជាមួយប្រធានព្រឹទ្ធសភា និងសភាជាន់ទាបអូស្ត្រាលី; ចូលរួមវេទិកា Tech Connect ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស; និងជួបសសំណេះសំណាលជាមួយបុគ្គលិកនៃស្ថានទូត តំណាងសហគមន៍ជនវៀតណាមនៅអូស្ត្រាលី និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងមួយចំនួន៕





