ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីកងកម្លាំងសេនាធិការនគរបាលប្រជាជន
តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានប្រគល់កិត្តនាម “វីរបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន” ដល់ការិយាល័យក្រសួងនគរបាល - ស្ថាប័នប្រឹក្សាយោបល់ខ្ពស់បំផុតនៃកងកម្លាំងនគរបាលប្រជាជន។ លោកបានសង្កត់ធ្ងន់លើតួនាទី អត្ថន័យនិងសារៈសំខាន់ពិសេសរបស់កម្លាំងប៉ូលីសក្នុងសកម្មភាពទាំងអស់របស់ខ្លួន ដោយផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រផង និងប្រតិបត្តិការផង ហើយព្រមទាំងជាមជ្ឈមណ្ឌលព័ត៌មាន ផ្សព្វផ្សាយព័ត៌មានសកម្មភាពរបស់អ្នកដឹកនាំផង។
នាពេលខាងមុខ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមានប្រសាសន៍ ថា ការងារប្រឹក្សាយោបល់របស់កងកម្លាំងនគរបាលប្រជាជន ត្រូវតែជាមូលដ្ឋានសម្រាប់លើកកម្ពស់ការអនុវត្តដោយជោគជ័យនៃការត្រិះរិះ និងការយល់ដឹងថ្មីលើសន្តិសុខ និងការការពារសន្តិសុខជាតិ ដូចដែលបានកំណត់នៅក្នុងសេចក្តីសម្រេចនៃមហាសន្និបាតបក្សលើកទី ១៤ ដោយខិតខំកសាងកម្លាំងប្រឹក្សាយោបល់បដិវត្តន៍ ត្រឹមត្រូវ ចំណាន និងទំនើបបំផុតមុនឆ្នាំ ២០៣០៕








