ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបមេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ប៉ាស៊ីហ្វិកនៃសហរដ្ឋអាមេរិក លោក Samuel Paparo
ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយសង្កត់ធ្ងន់ថា ការសម្រេចបាននូវរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ គឺជាអាទិភាពរបស់វៀតណាមក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្រទាក់ទងនឹងកំណើន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឲ្យបង្កើនគម្រោងអំពីការលើកកំពស់សមត្ថភាពកំណត់អត្តសញ្ញាណ ហើយផ្តល់កំណត់ត្រា ឯកសារ ដើម្បីពន្លឿនដំណើរការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមប្តេជ្ញាបន្តបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម (MIA) ផងដែរ។
រីឯខ្លួនវិញ លោកនាយឧត្តមនាវី Samuel Paparo បានឯកភាពលើវិធានការដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី ហើយបានសន្យាថា បញ្ជាការដ្ឋានតំបន់ប៉ាស៊ីហ្វិកនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវកម្មវិធីសហប្រតិបត្តិការមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងបង្កើនសមត្ថភាពអនុវត្តន៍ច្បាប់នៅសមុទ្រ។ លើសពីនេះ ជួយឧបត្ថម្ភវៀតណាមក្នុងការជំនះលើផលវិបាកនៃសង្គ្រាម និងរួមដំណើរជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ដើម្បីស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីវៀតណាមផងដែរ៕





