• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញអុជធូបរំលឹកលោកប្រធានហូជីមិញ

នាព្រឹកនេះផងដែរ នៅទីក្រុងហាណូយ ចាប់ពីព្រឹកព្រលឹម ប្រជាជនមួយចំនួនធំបានប្រមូលផ្តុំគ្នានៅទីលានបាឌីញប្រវត្តិសាស្ត្រ ដើម្បីចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងទស្សនាមណ្ឌលកេរដំណែលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ។

គ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ តំបន់វិមានប្រធានរដ្ឋ (រូបថត៖ VNA)

អបអរសាទរខួបលើកទី ៨១ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៦) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៦) នាព្រឹកថ្ងៃទី២ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលប្រាង្គគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ និងអុជធូបរំលឹកដល់លោកប្រធាន នៅផ្ទះលេខ ៦៧ មណ្ឌលកេរដំណែលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ។

ប្រជាជនទីក្រុងហាណូយ ស្វាគមន៍ និងគោរពអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម (រូបថត៖ VNA)

នាព្រឹកនេះផងដែរ នៅទីក្រុងហាណូយ ចាប់ពីព្រឹកព្រលឹម ប្រជាជនមួយចំនួនធំបានប្រមូលផ្តុំគ្នានៅទីលានបាឌីញប្រវត្តិសាស្ត្រ ដើម្បីចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ និងទស្សនាមណ្ឌលកេរដំណែលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ។

មុននោះ តាំងពីព្រឹកព្រលឹម ពិធីបង្ហូតទង់ជាតិដ៏ឧឡារិកមួយត្រូវបានធ្វើឡើងនៅទីលាន បាឌីញ។ ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅទីលាន ដោយបែរមុខទៅទង់ជាតិដែល បក់រវិចៗ នៅពីមុខប្រាង្គលោកប្រធានហូជីមិញ ក្នុងអំឡុងពេលដ៏ពិសិដ្ឋនៃទិវាបុណ្យតេតឯករាជ្យ៕

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រអង្គការសហប្រជាជាតិ ដែលដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព និងរលូន។

Top