ព័ត៌មាន
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទស្សនាគណៈកម្មការថាមពលអាតូមិក និងថាមពលជំនួសរបស់បារាំង និងមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យា Thales
នៅឯ CEA ថ្នាក់ដឹកនាំនៃគណៈកម្មការបានណែនាំបច្ចេកវិទ្យាស្នូល ជាបៀបខ្លាំងរបស់បារាំងក្នុងវិស័យថាមពលអាតូមិក ស៊ីមីកុងដុកទ័រ បច្ចេកវិទ្យាកង់ទិច និងបញ្ញាសិប្បនិម្មិត។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានស្នើរឲ្យ CEA បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើកកំពស់សមត្ថភាពបទប្បញ្ញត្តិ និងសុវត្ថិភាពនុយក្លេអ៊ែរ ស្រាវជ្រាវអនុវត្ត និងផ្ទេរបច្ចេកវិទ្យាស្នូល ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងស៊ីមីកុងដុកទ័រ អាកាសចរណ៍អាវកាស និងបច្ចេកវិទ្យាកង់ទិចផងដែរ។
នៅឯសាជីវកម្ម Thales អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមបានទៅទស្សនាមន្ទីរពិសោធន៍ស្រាវជ្រាវស៊ីមីកុងដុកទ័រ និងសម្ភារៈទំនើប ហើយបានស្វែងយល់អំពីបច្ចេកវិទ្យាផ្នែករឹង ការគណនាកង់ទិច បញ្ញាសិប្បនិម្មិត និងសន្តិសុខតាមអ៊ីនធឺណិត។ ក្នុងឱកាសនេះ សាជីវកម្ម Thales និងសាជីវកម្ម GTEL (វៀតណាម) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិច និងសន្តិសុខតាមអ៊ីនធឺណិតនៅវៀតណាម៕





