• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម



 នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ (រូបថតៈ qdnd)

 គណៈ​ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ លោក វង្សពិសិដ្ឋ អគ្គមេ​បញ្ជាការ​​កងយោធ​ពលខេមរភូមិន្ទ កំពុងបំពេញដំណើរទស្សនកិច្ចជាផ្លូវ​ការនៅ ប្រទេសវៀត​ណា​ម ចាប់​​ពីថ្ងៃទី​២៩ ដល់ថ្ងៃទី៣១ ខែតុលា ​ឆ្នាំ២០១៨ ។ 
 
ក្នុងជំនួប​នាព្រឹកថ្ងៃទី ៣០ខែតុលា នាយឧត្តមសេនីយ៍លោក  Ngo Xuan Lich  អគ្គលេខា​រង​នៃ​គណៈ​កម្មាធិការ​បក្សទ័ពមជ្ឈិម រដ្ឋមន្ត្រីការពារប្រទេសវៀ​តណាម បានសម្តែងនូវជំនឿជាក់​ ដំណើរ​ទស្សន​កិច្ច​របស់​នាយឧត្តមសេនីយ៍​ វង្ស ពិសេន​នៅវៀត ណាមលើកនេះ និ​ងលទ្ធផល​នៃជំនួប​ពិភាក្សារ​វាង​គណៈប្រតិភូ​យោធា​ជាន់​​ខ្ពស់នៃប្រទេស​ទាំងពីរ នឹងរួមចំណែកពង្រឹងនិងពង្រឹងថែមទៀត នូវមិត្តភា​ពជាប្រពៃណី ចំណង​សាមគ្គី​ភាព​​​និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ​ប្រកប​ដោយនិរន្តរ​ភាពរវាង​ប្រទេស​ទាំងពីរ​និយាយ​ជាទូ​ទៅ និង​រវាង​កងទ័ពវៀតណាមនិងកម្ពុជានិយាយ​ដោយឡែក​។

 
 អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថតៈ TTXVN)

មុននោះ ​នាព្រឹកថ្ងៃដដែល គណៈប្រតិភូយោធាជា​ន់ខ្ពស់នៃកងទ័ពប្រជាជន​វៀត ណាមដឹក​នាំដោយ​ឧត្តមសេនីយ៍​ឯក Phan Van Giang ​បានអញ្ជើញ​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​កង​យោធ​ពល​ខេមរ​ភូមិ​ន្ទ​កម្ពុជា​ ដឹក​នាំដោយនាយឧត្តមសេនីយ៍ លោក វ​ង្ស ពិសេន។ ក្នុងជំនួបនេះ​  ភាគីទាំងពីរ​បាន​ពិភាក្សា​យ៉ាង​យកចិត្ត​ទុក​ដាក់ ដោយឯកភាពខ្ពស់ថា នាពេលខា​ងមុខ បណ្តាបញ្ជាណែនាំឲ្យអគ្គសេនាធិ​ការនៃកង ទ័ពប្រជាជ​ន​វៀតណាមនិងមេប​ញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុ​ជា អនុវត្តន៍​ត្រឹមត្រូវ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ ផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០​១៩ រវាងក្រសួងការពារជាតិនៃប្រទេសទាំង​ពីរ​។ ជា​ពិសេស ​ពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកក្នុងចំណោម​តំបន់ យោធភូមិភាគនិង សម្រប​សម្រួល​ការងា​រស្វែងរក ជិកគាស់ ក៏ដូចជាធ្វើមាតុភូមិ​និវត្តន៍អដ្ឋិធាតុរបស់យុទ្ធជន ​វៀត ណាម​ដែល​ពលីនៅ​កម្ពុជា​។ ទន្ទឹមជាមួយគ្នានោះ ជម្រុញការយាមល្បាតទ្វេភាគី ការគ្រប់​គ្រងព្រំដែន ប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋ​កម្ម រួមទាំង​រក្សាសន្ដិសុខនយោបាយ ស​ណ្ដាប់ធ្នាប់សង្គមនិងសុវត្ថិភាពនៅតា​មតំបន់ព្រំដែនផ​ងដែរ៕ ​
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top