លោក ដូ ទៀនស៊ី
អគ្គនាយកវិទ្យុសំឡេងវៀតណាម គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកពេញសិទ្ធិទាំង ១៨០
រូបនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។
លោក ដូ
ទៀនស៊ី កើតនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ១៩៦៥ នៅខេត្តហ៊ឹងអៀន។
លោកមានសញ្ញាបត្រម៉ាស្ទ័រផ្នែកអភិបាលកិច្ចពាណិជ្ជកម្ម
សញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកគរុកោសល្យគណិតវិទ្យា និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកទ្រឹស្តីនយោបាយ។
លោក ដូ
ទៀនស៊ី គឺជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ ទី ១៣ និងទី១៤
និងជាសមាជិករដ្ឋសភានីតិកាលទី ១៤ និងទី ១៥។
ក្នុងអំឡុងពេលធ្វើការនៅខេត្តហ៊ឹងអៀនលោក
ដូ ទៀនស៊ី បានកាន់មុខតំណែងជាច្រើនដូចជា៖ លេខាគណៈកម្មាធិការបក្សស្រុកវ៉ាន់ឡាំ
អនុប្រធានគណៈចាត់តាំងខេត្ត
ប្រធានគណៈចលនាមហាជនខេត្តនិងជាប្រធានសមាគមន៍អក្សរសាស្ត្រនិងសិល្បៈខេត្ត
អនុលេខាគណៈកម្មាធិការបក្សខេត្ត អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត
ហើយលេខាគណៈកម្មាធិការបក្សខេត្តហ៊ឹងអៀន។
នៅខែមិថុនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចផ្ទេរ
និងតែងតាំងលោក ដូ ទៀនស៊ី ជាអគ្គនាយកវិទ្យុសំឡេងវៀតណាម៕







