• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky៖ អ្នកសារព័ត៌មានគួរតែឆ្លៀតប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមានប្រយោជន៍


 អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky 
 

 ថ្ងៃទី២១ ​ខែមិថុនា ឆ្នាំ​២០១៩ ជាថ្ងៃអបអរសាទរ ខួបលើកទី ៩៤ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ​១៩២៥ - ២១ មិថុនា២០១៩)។ ក្នុងរយៈពេល ៩៤ ឆ្នាំកន្លងមក សារព័ត៌មានបដិវត្តន៍វៀតណាម មានការ​អភិវឌ្ឍដ៏​គួរឱ្យកត់សម្គាល់ ដែលជា ស្ពានដ៏សំខាន់តភ្ជាប់រវាងបក្ស រដ្ឋជាមួយអាជីវ​កម្មនិង​សង្គម។ 
 
ប៉ុន្តែ សារ​ព័ត៌មានបច្ចុប្បន្នក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន នៅពេលបដិវត្តន៍ឧស្សាហកម្ម ៤.០  បាន​បង្កើត​ការផ្លាស់​ប្តូរយ៉ាងឆាប់រហ័សនៅក្នុងគ្រប់វិស័យនៃជីវ ភាពសង្គម។ តាមលោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky សមាជិកមជ្ឈិមបក្សនិងជាអគ្គនាយកវិទ្យុសម្លេងវៀតណាមថា នៅ​សម័យ​កាល​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពហុព័ត៌​មានមានការរីកចម្រើន ក្នុងនោះមានបណ្តាញសង្គម  តួនាទីរបស់ស្ថាប័នសារ​ព័ត៌មាន​ជាផ្លូវ​ការ​ ត្រូ​​វបានគេកត់សម្គាល់កាន់តែច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករ​លួយ ​ការការ​ពារ​អធិបតេយ្យភាព​​របស់ប្រទេស​ជាតិ ក៏ដូចជាការពង្រីកការងារល្អក្នុងស​ង្គម។ ហេតុដូច្នេះ ទីភ្នាក់​ ងារសារ​ព័ត៌មាន​និងអ្នក​សារព័ត៌មាន ត្រូវមានគំ​និតច្នៃ​ប្រឌិត​ដែលក្នុង​នោះអ្នក​សារព័ត៌​មាន​ត្រូវការ​ប្រើ​បណ្ដាញ​សង្គម​​ដើម្បី​កំណត់ទិសដៅ និង​ផ្សព្វផ្សាយនូវព័ត៌មានមានប្រ​យោជន៍​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top