• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គទេសាភិបាលអូស្ត្រាលី David Hurley នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាមនាថ្ងៃទី ៣០ មីនា តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋ Vo Van Thuong អគ្គទេសាភិបាលអូស្ត្រាលី David Hurley នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមេសា (ចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បតិ៍អាទិត្យក្រោយ)។
អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley។ (រូបថត៖ abc.net.au)

អគ្គទេសាភិបាលអូស្ត្រាលី David Hurley គឺជាមេដឹកនាំបរទេសដំបូងគេដែលមកបំពេញទស្សនកិច្ចនៅវៀតណាម តាមការអញ្ជើញរបស់លោកប្រធានរដ្ឋ Vo Van Thuong ចាប់តាំងពីលោកកាន់តំណែងជាប្រធានរដ្ឋមក។ យោងតាមព័ត៌មានពីស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ អគ្គទេសាភិបាល David Hurley នឹងចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា Vuong Dinh Hue រួមទាំងចូលរួមកិច្ចប្រជុំមួយចំនួនដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអូស្ត្រាលី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top